ក្រុមហ៊ុន OPPO កាលពីថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២០ បានពញ្ញាក់អារម្មណ៍អតិថិជន និងអ្នកគាំទ្ររបស់ខ្លួន តាមរយៈការដាក់សម្ពោធ ស្តេចទូរស័ព្ទស៊ែលហ្វីសាហាវ OPPO Reno3 លើអនឡាញដំបូងគេបង្អស់ នៅកម្ពុជា ក្នុងតម្លៃត្រឹមតែ $359។
ចំពោះមុខអ្នកទស្សនារាប់ម៉ឺននាក់ ទាំងលើកញ្ចក់ទូរទស្សន៍, ទាំងការLive លើហ្វេសប៊ុកផ្លូវការ របស់ OPPO និង បណ្តាញសារព័ត៌មាននានា អ្នកតំណាងឲ្យក្រុមហ៊ុន OPPO ប្រចាំប្រទេសកម្ពុជា បានឲ្យដឹងថា “ក្រុមហ៊ុនខិតខំសម្រិតសម្រាង នូវស្មាតហ្វូនពេញនិយម ជាមួយនឹងបច្ចេកវិទ្យា សម្បូរបែប ខ្លាំងខាងថតរូប វីដេអូស៊ែលហ្វីច្បាស់ស្អាត គ្រប់ប៉ុស្តិ៍ ថតព្រឹក ថតថ្ងៃ ថតយប់ ថតៗ ថតមិនសំចៃ ដើម្បីជាការឆ្លើយតប នឹងសំណូមពរ និងតម្រូវការរបស់អតិថិជន។ យើងជឿជាក់ថា លោកអ្នកនឹងទទួលបាន នូវបទពិសោធន៍ នៃបច្ចេកវិទ្យាទំនើបចុងក្រោយ ដែលមានស្រាប់មួយសេត នៅលើស្មាតហ្វូន ស៊្តេចស៊ែលហ្វី សាហាវ OPPO Reno3” ។
សម្រាប់អតិថិជន ដែលមានចំណាប់អារម្មណ៍ អាចធ្វើការកក់ទុកមុនបាន នូវស្តេចទូរស័ព្ទស៊ែលហ្វីសាហាវ OPPO Reno3 មានពីរពណ៌គឺ ពណ៌ខ្មៅបែកខៀវ (Midnight Black) និង ពណ៌គុជស (Sky White)តាមរយៈ Link អនឡាញដែលម្ចាស់ហាង លក់ទូរស័ព្ទនានាទូទាំងប្រទេស បង្ហោះលើទំព័រហ្វេសប៊ុក ចាប់ពីថ្ងៃនេះ រហូតដល់ ថ្ងៃទី 01 មេសា 2020 ក្នុងតម្លៃត្រឹមតែ $359 នឹងទទួលបាន កាតាបស្ពាយOPPOដ៏ស្រស់ស្អាត Power Bank 10000 mAh និងស៊ីមស្មាតលេខពិសេស Silver ជាមួយនឹងកញ្ចប់អ៊ីនធឺណែតធំហ្ម៎ង ចំនួន 12សប្តាហ៍។
ការវិលត្រឡប់មកវិញ ជាមួយនឹងរចនាបទថ្មី បច្ចេកវិទ្យាឈានមុខ និងកាមេរ៉ាថតរូបកម្រិតអាជីព របស់ស្មាតហ្វូនស៊េរីថ្មីគឺ OPPO Reno3 លើកនេះ ពិតជាមិនធ្វើឲ្យអ្នកគាំទ្រ ខកបំណងឡើយ ព្រោះវាមាន កាមេរ៉ាមុខ សម្រាប់ថតរូបវីដេអូ ស៊ែលហ្វីសាហាវ ទាំងថ្ងៃទាំងយប់ ទំហំធំមហិមារ រហូតដល់ទៅ 44MP ជាមួយនឹងមុខងារ Ultra Night Selfie និងស្គេនមុខដោះសោររហ័ស ប៉ុន្តែសុវត្ថិភាពបំផុត។
ផ្នែកខាងក្រោយ OPPO Reno3 បំពាក់កាមេរ៉ាក្រោយ 4គ្រាប់ ដែល កាមេរ៉ាទី1 មានទំហំ 13MP មានកម្រិត f/2.4 ជាប្រភេទ Telephoto Lens សម្រាប់ថតហ្សូម។ វាមានបំពាក់នូវបច្ចេកវិទ្យា 5x Hybrid Zoom និង 20x Digital Zoom សម្រាប់ការថតរូប បានកាន់តែឆ្ងាយ។ កាមេរ៉ាទី2 មានទំហំ 48MP ជាកាមេរ៉ាមេ បំពាក់នូវសិនស័រ Sony IMX586 ដែលមានសមត្ថភាព ផ្តិតយករូបភាព បានយ៉ាងច្បាស់ ស្អាតគ្រប់ប៉ុស្តិ៍ គ្រប់ពេលវេលា មិនថាព្រឹកថ្ងៃយប់។ ជាមួយនឹងបច្ចេកវិទ្យា គណនាប្លង់រូបភាព Ultra HDR និង Super-Resolution ធ្វើឲ្យវាមានសមត្ថភាព ក្នុងការបង្កើតរូបភាពទំហំ រហូតដល់ទៅ 108MP អាចថតរូបមនុស្ស ហើយពង្រីកមើលមុខ សក់ ភ្នែកច្បាស់ក្រឡែត មិនព្រួយបារម្ភខ្លាចបែករូប។ កាមេរ៉ាទី 3 មានទំហំ 8MP សម្រាប់ថតប្លង់ទូលាយ និងសម្រាប់ថតរូបជិតៗ បែបម៉ាក្រូ 3cm បានយ៉ាងល្អស្អាតកប់ចិត្តតែម្តង។ កាមេរ៉ាទី 4 មានទំហំ 2MP សម្រាប់ជំនួយ ដល់ការថតរូប ស្ទីលបុរាណបែបសខ្មៅ។
ក្នុងមុខងារកាមេរ៉ា OPPO ក៏បន្ថែមនូវមុខងារពិសេសៗ មួយចំនួនដូចជា Ultra Dark Mode សម្រាប់ជំនួយដល់ការថត នៅកន្លែងងងឹតខ្លាំង អោយកាន់តែច្បាស់ស្អាត, មុខងារ Video Bokeh សម្រាប់កាត់ព្រាល ផ្ទៃខាងក្រោយ, ថតវីដេអូកម្រិត 4K និង Ultra Steady Video 2.0 សម្រាប់ជំនួយ ដល់ការទប់លំនឹង វីដេអូកាន់តែប្រសើរ ដែលមុខងារទាំងអស់នេះ សុទ្ធសឹងតែជាមុខងារ ដែលបំពាក់លើទូរស័ព្ទតម្លៃខ្ពស់។ ទាំងអស់នេះ ក៏ដោយសារតែឈីបវា មាន NPU ដែលភ្ជាប់បច្ចេកវិទ្យា AI ដ៏ឆ្លាតវៃ ជួយគណនា និងកាត់បន្ថយគ្រាប់ល្អិត បានកាន់តែរហ័ស និងមានប្រសិទ្ធភាពខ្ពស់។
OPPO Reno3 បំពាក់មកជាមួយ បន្ទះឈីបខ្លាំង MediaTek Helio P90 មាន CPU 8គ្រាប់រត់ក្នុងល្បឿន 2.2GHz, ប្រតិបត្តការដោយ Andriod 10 ជាមួយផ្ទៃបង្ហាញ ជំនាន់ចុងក្រោយ ColorOS7 មានរ៉េម 8GB មុខងារ Game Space និងអង្គផ្ទុកទិន្នន័យ 128GB ទំហំថាមពលថ្ម 4025mAh អមជាមួយនឹង បច្ចេកវិទ្យាសាកថ្មលឿន VOOC3.0 Flash Charge ប្រើប្រាស់ស៊ីមបាន2 និងមានរន្ធសម្រាប់បន្ថែម Micro SD Card ខាងក្រៅដល់ 256GB មានមុខងារកែសម្រួលវីដេអូ Soloop ជំជាន់ 2.0 និង មុខងារ Multi-User ទូរស័ព្ទមួយ ជាមួយគណនី 5។
ទន្ទឹមនឹងនេះ ក្រុមហ៊ុន OPPO ក៏បង្ហាញនូវវត្តមានស្មាតហ្វូន រៀមច្បង គឺ OPPO Reno3 Pro តម្លៃគាប់ចិត្តត្រឹមតែ 599$ និង ផលិតផល IoT ជំនាន់ថ្មី គឺកាសកាលីបឥតខ្សែ OPPO Eno W31 តម្លៃត្រឹមតែ 59$ តែបើទិញផ្គួបជាមួយ OPPO Reno3 តម្លៃត្រឹមតែ $398។
OPPO Reno3 គឺជាកំពូលស្មាតហ្វូនល្អឯក ព្រោះមិនត្រឹមតែជាស្តេចទូរស័ព្ទ សម្រាប់ស៊ែលហ្វី ស្អាតសាហាវ គ្រប់ពេលប៉ុណ្ណោះទេ ថែមទាំងមានកាមេរ៉ាក្រោយ លំដាប់កម្រិតអាជីព ថតច្បាស់គ្រប់ប៉ុស្តិ៍ និងបំពាក់នូវបច្ចេកវិទ្យា សម្បូរបែប ហើយថែមទាំងមាន តម្លៃសមរម្យបំផុត ត្រឹមតែ $359 ដូច្នេះបើចាប់អារម្មណ៍ អាចកក់ទុកមុន ចាប់ពីថ្ងៃទី25 មីនា ដល់01 មេសា 2020 នៅលើអនឡាញ របស់ម្ចាស់ហាង លក់ទូរស័ព្ទដៃនានា ទូទាំងប្រទេស៕