អាមេរិក៖ ក្រុមហ៊ុនបច្ចេកវិទ្យា IBM ប្រភេទទម្ងន់ធ្ងន់ របស់អាមេរិក កំពុងនាំយកសមត្ថភាព ឈានមុខគេ ទៅក្នុងការប្រយុទ្ធជាសកល ប្រឆាំងនឹងការផ្ទុះ នៃមេរោគCOVID-១៩ បន្ទាប់មេរោគបានវាយលុក នៅសហរដ្ឋអាមេរិក និងនៅទូទាំងពិភពលោក នាពេលបច្ចុប្បន្ននេះ យោងតាមការចេញផ្សាយពីគេហទំព័រឆៃណាឌៀលី។
លោក Dario Gil នាយកស្រាវជ្រាវ នៅក្រុមហ៊ុន IBM បាននិយាយនៅក្នុងការប្រកាសថា ចាប់តាំងពីការចាប់ផ្តើម នៃការផ្ទុះជំងឺ COVID-១៩ ក្រុមហ៊ុនបានធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាល នៅសហរដ្ឋអាមេរិក និងនៅទូទាំងពិភពលោក ស្វែងរកជម្រើសដែលមាន ដើម្បីដាក់បច្ចេកវិទ្យា និងជំនាញធ្វើការ។ ពន្លឿនការស្រាវជ្រាវ និងជួយឲ្យសហគមន៍ វិទ្យាសាស្ត្រ ចំណែកវេជ្ជសាស្រ្តអភិវឌ្ឍ ការព្យាបាលហើយទីបំផុត អាចព្យាបាលបាន។
ដោយមានការសហការ ជាមួយការិយាល័យ គោលនយោបាយ នៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នៃសេតវិមាន ក្រសួងថាមពល សហរដ្ឋអាមេរិក និងស្ថាប័នជាច្រើនទៀត ក្រុមហ៊ុន IBM បាននិយាយថា ខ្លួនកំពុងជួយចាប់ផ្តើម ដំណើរការកុំព្យូទ័រ COVID-19 ដែលមានសមត្ថភាពខ្ពស់ មិនធ្លាប់មានពីមុនមក។
ប្រព័ន្ធចំនួន ១៦ ដែលមានម៉ាស៊ីន ៣៣០ petaflops , 775,000 CPU cores, 34,000 GPUs និងរាប់ – ដើម្បីជួយអ្នកស្រាវជ្រាវនៅគ្រប់ ទីកន្លែងឲ្យយល់ កាន់តែច្បាស់ អំពីការការពារ COVID-19 និងការព្យាបាល ដែលមានសក្តានុពល។
យោងទៅតាមលោក Gil ថា ប្រព័ន្ធកុំព្យូទ័រដែលមានសមត្ថភាពខ្ពស់ទាំងនេះ អនុញ្ញាតឲ្យអ្នកស្រាវជ្រាវ ដំណើរការការគណនាយ៉ាងច្រើន ក្នុងផ្នែករោគរាតត្បាត ជីវវិទ្យាព័ត៌មានវិទ្យា និងគំរូម៉ូលេគុល។ ការពិសោធន៍ទាំងនេះនឹងចំណាយពេលច្រើនឆ្នាំ ដើម្បីបញ្ចប់៕
ដោយ៖លី ភីលីព