បច្ចេកវិទ្យា

Toyota ស្វែងរកបណ្តាញឥណទាន១ ពាន់ពាន់លានយ៉េន នៅពេលមេរោគវាយលុក ទីផ្សារមូលនិធិ

NAGOYA ៖ ប្រភពពីក្រុមហ៊ុនបានឲ្យដឹងថា ក្រុមហ៊ុន Toyota Motor Corp បានស្នើសុំក្រុមហ៊ុនមេ Japanese megabanks ចំនួនរបស់ជប៉ុនបង្កើតបណ្តាញឥណទានដែលមានទឹកប្រាក់សរុបចំនួន ១ ពាន់ពាន់លានយ៉េន (៩,២ ពាន់លានដុល្លារ) យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។

ប្រភពហិរញ្ញវត្ថុ បាននិយាយថា មូលដ្ឋានហិរញ្ញវត្ថុរបស់ Toyota នៅតែរឹងមាំដដែល ប៉ុន្តែវាមានបំណង បង្កើនសាច់ប្រាក់ របស់ខ្លួន នៅនឹងដៃដើម្បីត្រៀមសម្រាប់ ការកើនឡើង នៃការរីករាលដាល បាននាំឲ្យមានការបិទរោងចក្រ នៅទូទាំងពិភពលោក។ ពួកគេបានបន្ថែមទៀតថា ធនាគារ – Sumitomo Mitsui Banking Corp និងធនាគារ MUFG ទំនងជាទទួលយកសំណើនេះ។

ប្រភពព័ត៌មានបានបន្តថា ការប្តេជ្ញាចិត្តនឹងអនុញ្ញាតឲ្យក្រុមហ៊ុន Toyota ខ្ចីប្រាក់ពីធនាគារនីមួយៗរហូតដល់ ៥០០ ពាន់លានយ៉េន នៅពេលដែលវាត្រូវការ។ ក្រុមហ៊ុន Toyota មានសាច់ប្រាក់ និងប្រាក់បញ្ញើប្រមាណ ៥,២ ពាន់ពាន់លានយ៉េន គិតត្រឹមដំណាច់ឆ្នាំនេះ។

ការផ្ទុះឡើងនៃមេរោគនេះ បានបង្ខំឲ្យក្រុមហ៊ុន Toyota ផ្អាកប្រតិបត្តិការរោងចក្រ នៅសហរដ្ឋអាមេរិកនិងអឺរ៉ុប។ វាក៏ត្រូវបានគេមើលឃើញថា មានការធ្លាក់ចុះយ៉ាងខ្លាំង នៅក្នុងការលក់នៅក្នុងប្រទេសចិន ដែលការផ្ទុះឡើង បានចាប់ផ្តើម។ ក្រុមហ៊ុនផលិតរថយន្តធំ លំដាប់ទី ២ លើពិភពលោកដោយ ការលក់ក៏នឹងបញ្ឈប់ បណ្តាញផលិតកម្មចំនួន ៧ ជាបណ្តោះអាសន្ននៅរោងចក្រចំនួន ៥ របស់ខ្លួនចាប់ពីថ្ងៃទី ៣ ខែមេសា៕

ដោយ៖លី ភីលីព

Most Popular

To Top