បច្ចេកវិទ្យា

ក្រុមហ៊ុន ផលិតបន្ទះឈីប AI គឺ Cambricon នឹងចុះបញ្ជីនៅលើទីផ្សារ STAR

ចិន៖ អ្នកត្រួសត្រាយបន្ទះឈីប ឆ្លាតវៃសិប្បនិម្មិតរបស់ចិន គឺក្រុមហ៊ុន Cambricon Technology នឹងត្រូវផ្សព្វផ្សាយជាសាធារណៈ លើក្តារច្នៃប្រឌិតបច្ចេកវិទ្យាថ្មី របស់Nasdaq របស់ចិន ដែលត្រូវបានគេស្គាល់ថា ជាទីផ្សារ STAR យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី ។

Cambricon បាននិយាយនៅក្នុង ចក្ខុវិស័យរបស់ខ្លួនថា វាមានគោលបំណង ប្រមូលប្រាក់ មិនលើសពី ២,៨ ពាន់លានយ័ន (៣៩៦ លានដុល្លារ) ។ កាលថ្ងៃទី៥ ខែធ្នូឆ្នាំ ២០១៩ ក្រុមហ៊ុនCambricon and CITIC Securities បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងណែនាំ ការចុះបញ្ជី A-share ជាការត្រួសត្រាយផ្លូវសម្រាប់ Cambricon ត្រូវបានចុះបញ្ជីនៅលើទីផ្សារ STAR ។

ក្រុមហ៊ុនបាននិយាយ នៅក្នុងឯកសារថា ខ្លួនបានកត់ត្រាប្រាក់ចំណូលចំនួន ៤៤៤ លានយ័នក្នុងឆ្នាំ ២០១៩ និងបានបង្ហាញពីការខាតបង់សុទ្ធ ប្រមាណ ១,១៧៩ ពាន់លានយ័ន នៅឆ្នាំនោះ។ ត្រូវបានបង្កើតឡើង នៅខែមីនាឆ្នាំ ២០១៦ ដោយបងប្អូន២នាក់ គឺលោក Chen Tianshi និងលោក Chen Yunji មានប្រវត្តិផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ ចំណែក Cambricon បានរីកចម្រើន យ៉ាងឆាប់រហ័ស ទៅជាកម្លាំងដ៏សំខាន់មួយ នៅក្នុងឧស្សាហកម្ម ផលិតអេឡិចត្រូនិកចិន ដែលកំពុងរីកចម្រើន។

ផលិតផលកម្មសិទ្ធិបញ្ញាអេបផលឈីប របស់Cambricon បានបំពាក់ស្មាតហ្វូន និងម៉ាស៊ីនមេទិន្នន័យ រួមទាំងផលិតផល ដែលផលិតដោយក្រុមហ៊ុន Huawei Technologies Co និងក្រុមហ៊ុន Alibaba Group៕ ដោយ៖លី ភីលីព

Most Popular

To Top