តូក្យូ៖ ក្រុមហ៊ុន SoftBank Corp បានចាប់ផ្តើមផ្តល់ជូន នូវបណ្តាញអ៊ីនធើណេត 5G ឥតខ្សែរបស់ខ្លួន ដោយចូលរួមជាមួយ គូប្រជែង NTT Docomo និង KDDI Corp នៅក្នុងការប្រយុទ្ធ ដើម្បីទាក់ទាញ អតិថិជនដែលកំពុង ស្វែងរកវីដេអូ និងការលេងហ្គេមអនឡាញ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។
អង្គភាពទំនាក់ទំនង ចល័តនៃសេវា 5G របស់ក្រុមហ៊ុន SoftBank Group Corp នឹងចាប់ផ្តើមគ្របដណ្តប់ តែផ្នែកខ្លះនៃខេត្តចំនួន ៧ នៅក្នុងប្រទេសជប៉ុន រួមទាំងទីក្រុងតូក្យូ និងអូសាកា នៅសប្តាហ៍ក្រោយ ហើយក្រុមហ៊ុន គ្រោងនឹងពង្រីកបណ្តាញ ទូទាំងប្រទេសក្នុងរយៈពេល ជាច្រើនឆ្នាំ។ NTT Docomo បានចាប់ផ្តើមសេវាកម្ម 5G របស់ខ្លួនកាលពីថ្ងៃពុធ និងក្រុមហ៊ុន KDDI ដែលប្រតិបត្តិការយីហោ “au” បានធ្វើដូច្នេះមួយ ថ្ងៃក្រោយមក។
ក្រុមហ៊ុន Rakuten Inc ដែលគ្រោងនឹងធ្វើប្រតិបត្តិការ ទូរស័ព្ទចល័ត ពេញមួយថ្ងៃនៅថ្ងៃទី ៨ ខែមេសាគ្រោងនឹង ចាប់ផ្តើមប្រតិបត្តិការ 5G របស់ខ្លួននៅខែមិថុនា។ ក្រុមហ៊ុន SoftBank នឹងគិតថ្លៃបន្ថែម ១០០០ យ៉េនក្នុងមួយខែ សម្រាប់សេវាកម្ម 5G ប៉ុន្តែនឹងលើកលែង អតិថិជនដែលមាន ស្រាប់និងថ្មីក្នុងរយៈពេល ២ ឆ្នាំតាមរយៈយុទ្ធនាការមួយ ដែលនឹងដំណើរការ នៅចុងខែសីហា។
អតិថិជនត្រូវទិញទូរស័ព្ទ ដែលមានសមត្ថភាព 5G ថ្មី ចំណែកក្រុមហ៊ុន SoftBank បានដាក់លក់ពីរប្រភេទ ហើយគ្រោងនឹងណែនាំពីរប្រភេទទៀតនៅរដូវក្តៅ។ បច្ចេកវិទ្យា 5G ថ្មីត្រូវបានគេរំពឹងថានឹង ធ្វើឲយអ្នកប្រើប្រាស់ អាចផ្ញើ និងទទួលទិន្នន័យបានលឿន ជាងបណ្តាញ 4G បច្ចុប្បន្ន ១០០ ដងដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ ស្មាតហ្វូនអាចទាញយក ភាពយន្តរយៈពេល ២ ម៉ោងក្នុងរយៈពេល២-៣វិនាទី៕
ដោយ៖លី ភីលីព