ក្រុងប៉េកាំង៖ក្រុមហ៊ុនចិន China Mobile ជាប្រតិបត្តិករទូរគមនាគមន៍ ឈានមុខគេមួយរបស់ ប្រទេសនេះនឹងមានស្ថានីយ5G ចំនួន ៣០០,០០០ នៅចុងឆ្នាំ២០២០ ហើយនឹងផ្តល់សេវាកម្មពាណិជ្ជកម្មចំនួន5G នៅគ្រប់ ទីក្រុងទាំងអស់លើសកម្រិតរដ្ឋបាលនៅក្នុងប្រទេស ក្នុងរយៈពេលមួយឆ្នាំយោងតាមការចេញផ្សាយពី គេហទំព័រឆៃណាឌៀលី។
វាមានស្ថានីយ៍មូលដ្ឋាន 5G ច្រើនជាង៥០,០០០ ត្រូវបានប្រើប្រាស់ក្នុងឆ្នាំ ២០១៩ ហើយបានផ្តល់ សេវាកម្ម 5G នៅ ៥០ ទីក្រុង។ ក្រុមហ៊ុនចិនបាននិយាយថា ក្រុមហ៊ុន China Mobile នឹងខិតខំប្រឹងប្រែងដើម្បីជម្នះ ផលប៉ះពាល់នៃការរាលដាល និងជំរុញការអនុវត្តផែនការ 5G ដើម្បីជំរុញលំហូរព័ត៌មានសង្គមការផ្លាស់ប្តូរ ឧស្សាហកម្ម និងការធ្វើឲ្យប្រសើរឡើង និងការកសាងសង្គមឌីជីថល។
ក្រុមហ៊ុន China Mobile នឹងពន្លឿនការធ្វើសមាហរណកម្មនៃ 5G ទៅគ្រប់ស្រទាប់វណ្ណៈបម្រើដល់សាធារណជន និងពង្រីកទម្រង់ថ្មីនៃការប្រើប្រាស់ ព័ត៌មាន។ ក្រុមហ៊ុនបានបន្តថា ខ្លួននឹងធ្វើឲ្យស៊ីជម្រៅនូវការអនុវត្ត“ 5G បូកនឹងទិន្នន័យធំ ៗ ” ក្នុងការគ្រប់គ្រង បន្ទាន់ ការការពារ និងត្រួតពិនិត្យសុខភាពសាធារណៈ។ ក្រុមហ៊ុនមានគោលបំណងអភិវឌ្ឍន៍អ្នកប្រើប្រាស់ ៥G ចំនួន ៧០ លាននាក់នៅឆ្នាំនេះនិងជំរុញការលក់ស្ថានីយចំនួន ១០០លាន 5G ៕ដោយ៖លី ភីលីព