បរទេស៖នៅថ្ងៃព្រហស្បតិ៍ ទី២ខែមេសា នេះបានឲ្យដឹងថាក្រុមហ៊ុនផលិតយន្តហោះ ល្បីបំផុតលើលោកជំនាញខាងផលិតយន្តហោះចម្បាំង ឲ្យអាមេរិកLockheed Martin Corp’s ត្រូវបានគេដឹងថាទើបតែ ទទួលបានកុងត្រាថ្មីតម្លៃរហូតទៅដល់៤,៧១ពាន់លានដុល្លារ ក្នុងការផលិតយន្តហោះចម្បាំងប្រភេទF-35 ចំនួន៧៨គ្រឿងបន្ថែមទៀត។
កុងត្រាដែលទទួលបានកងកម្លាំងជើងទឹក របស់អាមេរិកលើកនេះទោះបីជាយ៉ាងណានឹងធ្វើការ សម្រេចចិត្តលំអិតនៅក្នុងខែមិនាឆ្នាំ២០២៣ហើយក៏ ជាកុងត្រាដែលមានទំហំច្រើនបំផុតលើកទី២សម្រាប់ ឆ្នាំ២០២០នេះដោយកាលពីខែមករាLockheed Martinដដែលនេះក៏បានទទួលបានកុងត្រារ៉ាប់រងសេវាកម្មលើយន្តហោះF-35នេះចំនួន២ពាន់លានដុល្លារផងដែរ។
គួរបញ្ជាក់ឲ្យដឹងដែរថាមូលហេតុដែល អាមេរិកចំណាយកញ្ចប់ថវិកាទំហំនេះសាជាថ្មីនោះ គឺធ្វើឡើងបន្ទាប់ពីខ្លួនបានពិនិត្យមើលឃើញថាមានកម្រិតកើនឡើង នៃការគំរាមកំហែងពីសំណាក់ ក្រុមភេវរកម្មនិងក៏ដូចជាការប្រែប្រួលនៃសណ្ឋានភូមិសាស្ត្រផង។ ប្រែសម្រួល៖ស៊ុនលី