បច្ចេកវិទ្យា

ទីភ្នាក់ងារអវកាសរុស្ស៊ី៖ លោក ត្រាំ កំពុងតែត្រួសត្រាយ ផ្លូវឆក់យកភពផ្សេងទៀត

បរទេស៖ ទីភ្នាក់ងារអវកាសរុស្ស៊ី Roscosmos នៅថ្ងៃអង្គារនេះ បានធ្វើការចោទប្រកាន់ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ពីបទបង្កើតមូលដ្ឋានមួយ ដើម្បីឆកយកភពផ្សេងៗទៀត ដោយចុះហត្ថលេខា លើបទបញ្ជាប្រតិបត្តិមួយ ដែលគូសបង្ហាញពីគោល នយោបាយសហរដ្ឋអាមេរិក លើរុករករ៉ែនៅក្នុងលំហ។

យោងតាមសេចក្តីរាយការណ៍ ពីទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា បទបញ្ជាប្រតិបត្តិ ដែលទីភ្នាក់ងារ Roscosmos និយាយថា បានបំផ្លាញទំហំសហប្រតិបត្តិការអន្តរជាតិ នៅអវកាសនោះ ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃចន្ទ។

ទីភ្នាក់ងាររុស្ស៊ីនេះ បាននិយាយថា សហរដ្ឋអាមេរិកនឹងស្វះស្វែងរកកិច្ចចរចា លើសេចក្តីថ្លែងការណ៍រួម និងការរៀបចំទ្វេភាគីនិងពហុភាគី ជាមួយរដ្ឋបរទេសនានា ចំពោះប្រតិបត្តិការសុវត្ថិភាព និងអាចទ្រទ្រង់បាន សម្រាប់ភាពប្រសើរឡើងសាធារណៈនិងឯកជន និងការប្រើប្រាស់ធនធានអវកាស ៕

ប្រែសម្រួល៖ ប៉ាង កុង

Most Popular

To Top