បច្ចេកវិទ្យា

ក្នុងនាមជា ក្រុមហ៊ុន កែប្រែវិស័យបច្ចេកវិទ្យា ពិភពលោក Microsoft ឆ្នាំនេះមាន អាយុ៤៥ឆ្នាំ ហើយ


ប្រវត្តិសាស្ត្រ:នៅថ្ងៃនេះទី៤ខែមេសាកាលពី ឆ្នាំក្នុងឆ្នាំ១៩៧៥នៅពេល ដែលជនជាតិអាមេរិកភាគច្រើនកំពុងពេញនិយមក្នុង ការប្រើម៉ាស៊ីនអេឡិចត្រូនិចនោះ ជាពេលដែលយុវជនដែលមានឈ្មោះថា Bill Gates និងមិត្តភ័ក្ត្រម្នាក់ ទៀតឈ្មោះ Paul Allen បានផ្តើមការបង្កើតជាក្រុមហ៊ុន Microsoft ឡើងហើយវាមានមុខងារ ជាក្រុមហ៊ុនផលិតកុំព្យូទ័រ។

ដើមឡើយក្រុមហ៊ុននេះ មានមូលដ្ឋាននៅទីក្រុង Albuquerqueរដ្ឋ New Mexicoប៉ុន្តែក្រោយមកក្រុមហ៊ុន Microsoft បានផ្លាស់ប្តូរទីលំនៅទៅកាន់រដ្ឋ Washingtonនៅឆ្នាំ១៩៧៩ហើយក្រោយមកវាបានរីកចម្រើន ទៅជាសាជីវកម្មបច្ចេកវិជ្ជាដ៏ធំំមួយ។ នៅឆ្នាំ ១៩៨៧ ជាឆ្នាំដែលក្រុមហ៊ុន Microsoft បានចេញផ្សាយ ជាសាធារណៈនោះលោក Gates ស្ថិតនៅក្នុងវ័យ៣១ឆ្នាំ ក៏បានក្លាយជាមហាសេដ្ឋីក្មេង បំផុតនៅលើពិភពលោក។

លោក Gate និងលោក Allen បានចាប់ផ្តើម ក្រុមហ៊ុន Microsoft ដំបូងជាមួយនឹងឈ្មោះថា Micro-Soft សម្រាប់ដំណើរការមីក្រូប៊ី និងកម្មវិធី ដើម្បីផលិតកម្មវិធីសម្រាប់ Altair 8800 ដែលជាកុំព្យូទ័រផ្ទាល់ខ្លួន ដំបូងគេមួយ ប្រភេទក្នុងប្រវត្តិសាស្ត្រ៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top