បច្ចេកវិទ្យា

Orange Esports នាំមោទនភាព ជូនជាតិជាមួយជ័យជម្នះ ក្នុងការប្រកួត PUBG កាលពីសប្តាហ៏មុន

ភ្នំពេញ៖ Orange Esports PUBG Mobile ដែលជាក្រុមកីឡាអេឡិចត្រូនិច​ ដ៏លេចធ្លោ ជាងគេបំផុតមួយ នៅក្នុងប្រទេសកម្ពុជា នឹងឡើងបន្តទៅកាន់កម្មវិធី Southeast Asia World Finals បន្ទាប់ពីទទួលបានជ័យជម្នះ នៅក្នុងកម្មវិធីប្រកួត PMCO Spring Split 2020 Wild Card Finals នាថ្ងៃអាទិត្យ ទី ០៥ ខែមេសា កន្លងទៅថ្មីៗនេះ។

ក្រុមហ៊ុនសែលកាត បានចូលរួមសហការ ជាមួយក្រុម Orange Esports ក្នុងនាមជាក្រុមហ៊ុន បណ្តាញទូរស័ព្ទដៃគូផ្លូវការ នៅក្នុងប្រទេសកម្ពុជា តាមរយៈកិច្ចសហការយូរអង្វែង ដែលត្រូវបានប្រកាស កាលពីថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៩ ដោយលោក Ian Watson នាយកប្រតិបត្តិ ក្រុមហ៊ុនសែលកាត និង លោក Ian Tan Wei Lun នាយកគ្រប់គ្រង របស់ក្រុម Orange Esports។

ការប្រកួតនេះ ត្រូវបានផ្សាយបន្តផ្ទាល់ ជូនទស្សនាជាភាសាខ្មែរ ដោយឥតគិតថ្លៃ នៅលើទំព័រហ្វេសប៊ុករបស់ Cellcard Play។ តាមរយៈការរៀបចំផ្នែកធនធាន ផលិតកម្មរបស់សែលកាត លោក Ice Frogz និង Pro MENG ដែលជាអ្នកអត្ថាធិប្បាយ ជនជាតិខ្មែរ ដ៏មានប្រជាប្រិយភាព ត្រូវបានអញ្ជើញ ឱ្យចូលរួមអត្ថាធិប្បាយសកម្មភាព នៃការប្រកួត ដើម្បីជួយបង្ក ឱ្យបរិយាកាស នៅក្នុងកម្មវិធីកាន់ តែជក់ចិត្តខ្លាំងឡើង ។

កិច្ចសហការក្នុងនាម ជាដៃគូរបស់សែលកាត ជាមួយក្រុម Orange Esports និងការគាំទ្រដល់សហគមន៍ PUBG Mobile នៅកម្ពុជា គឺជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែង របស់ក្រុមហ៊ុនសែលកាត ក្នុងការជួយគាំទ្រ ដល់វិស័យហ្គេម និងសហគមន៍កីឡាអេឡិចត្រូនិច ក្នុងស្រុក ក៏ដូចជាពង្រឹង នូវជំហររបស់ក្រុមហ៊ុន ក្នុងនាមជាប្រតិបត្តិករ បណ្តាញទូរស័ព្ទលឿនជាងគេបំផុត នៅក្នុងប្រទេសកម្ពុជា។

ក្រុមហ៊ុនសែលកាត ត្រូវបានទទួលស្គាល់ ជាជ័យលាភីពានរង្វាន់ Ookla Speedtest Award Winner ប្រចាំប្រទេសកម្ពុជា ក្នុងរយៈពេល ៣ ឆ្នាំជាប់ៗគ្នា ដូច្នេះអ្នកគាំទ្រវិស័យហ្គេម ពិតជានឹងអាចរីករាយ ជាមួយបទពិសោធន៍ នៃការលេងហ្គេមកំសាន្ត ដ៏រលូនបំផុត។

កម្មវិធីប្រកួត Southeast Asia World Finals ត្រូវបានគេរំពឹងទុកថា នឹងប្រារព្ធឡើងនៅថ្ងៃទី២ និងទី៣ ខែឧសភា ឆ្នាំ ២០២០៕



Most Popular

To Top