បច្ចេកវិទ្យា

ក្រុមអ្នកជំនួញ អាជីវកម្មអតិថិជន របស់Huawei សម្លឹងឃើញការរីក ចម្រើនយ៉ាងឆាប់រហ័សនៅចិន ទោះបីជាមានជំងឺរាតត្បាតក៏ដោយ

ចិន៖ក្រុមហ៊ុនបច្ចេកវិទ្យា Huawei បាននិយាយថា ក្រុមអាជីវកម្មអតិថិជនរបស់ខ្លួនដែលរួមបញ្ចូលទាំងស្មាតហ្វូនកុំព្យូទ័រ PC និងថេប្លេតមានគោលបំណងប្រកាសកំណើនសេដ្ឋកិច្ចពី ២០ ទៅ ៣០ ភាគរយនៅក្នុងប្រទេសចិននៅឆ្នាំនេះ ទោះបីមានការរីករាលដាលនៃជំងឺCOVID-19 និងការរឹតត្បិតរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកក៏ដោយ។

លោក Yu Chengdong នាយកប្រតិបត្តិក្រុមអាជីវកម្មអតិថិជនរបស់ក្រុមហ៊ុន Huawei បាននិយាយថា ក្រុមហ៊ុនបានមើលឃើញការងើបឡើងវិញ យ៉ាងឆាប់រហ័សនៃការលក់ស្មាតហ្វូននៅក្នុងប្រទេសចិនដោយស្មាតហ្វូនដែលមានយីហោ Huawei (មិនរាប់បញ្ចូលស្មាតហ្វូនម៉ាកយីហោរបស់ខ្លួន) បានប្រកាសពីកំណើនប្រចាំឆ្នាំ ៧០-៨០ ភាគរយនៅក្នុងខែមីនា។

លោក Yu បានបន្តថា ទោះបីជាការលក់បានធ្លាក់ចុះនៅក្នុងខែកុម្ភៈនៅក្នុងប្រទេសចិនក៏ដោយ យើងបានឃើញកំណើននៅក្នុងខែមករានិងខែមីនាដែលជួយយើងរក្សាការពង្រីកនៅក្នុងត្រីមាសទី១។ 

ប៉ុន្តែនាយកប្រតិបត្តិជាន់ខ្ពស់ រូបនេះបានគូសបញ្ជាក់ថា ជំងឺរាតត្បាតនេះទំនងជានឹងប៉ះពាល់ ដល់ទីផ្សារស្មាតហ្វូននៅក្រៅប្រទេសពេញមួយឆ្នាំហើយ ក្រុមហ៊ុននឹងឃើញថា ការលក់ស្មាតហ្វូននៅតាមបណ្តា ប្រទេសដទៃទៀតមានការធ្លាក់ចុះ៕ដោយ៖លី ភីលីព

Most Popular

To Top