បច្ចេកវិទ្យា

បច្ចេកវិទ្យាកំពុងដើរតួ យ៉ាងសំខាន់ ចំពេលដែលការផ្ទុះឡើងនៃមេរោគ COVID-១៩

ចិន៖បច្ចេកវិទ្យាដូចជាប្រព័ន្ធ 5G កុំព្យូទ័រ Cloud និងបញ្ញាសិប្បនិម្មិតបានផ្តោតជាសំខាន់ចំពេលមានជំងឺរាតត្បាតប្រភេទថ្មីដែលមានតួនាទីសំខាន់ក្នុងការការពារ និងទប់ស្កាត់ជំងឺក៏ដូចជាការបន្តការងារនៅប្រទេសចិនយោងតាមការចេញផ្សាយពីគេហទំព័រឆៃណាឌៀលី។

បុគ្គលិកម្នាក់នៃសាជីវកម្ម State Grid Corporation ដើម្បីពិនិត្យមើលសន្ទស្សន៍ថាមពលនៃការបន្តការងារនៅមជ្ឈមណ្ឌលបញ្ជាការសេវាកម្មផ្គត់ផ្គង់ថាមពលនៅទីក្រុងហាំងចូវ ខេត្តហ្សេជាំង ប្រទេសចិន ។ សន្ទស្សន៍ផ្អែកលើការវិភាគទិន្នន័យធំមិនត្រឹមតែឆ្លុះបញ្ចាំងពីភាពជាក់ស្តែង ការបន្តការងារម្តងទៀតនៅសហគ្រាស ប៉ុន្តែផ្តល់ទិន្នន័យសម្រាប់មន្ទីររដ្ឋាភិបាលដើម្បីវិភាគ និងផ្ទៀងផ្ទាត់ការវិលត្រឡប់របស់ក្រុមហ៊ុនទៅផលិតកម្មពេញលេញ។

នៅតាមហាង ផ្សារទំនើបទីក្រុងស៊ីងយ៉ាង ខេត្តហ៊ូប៉ីកណ្តាលប្រទេសចិននៅតែមានបុគ្គលិកម្នាក់វាស់សីតុណ្ហភាពអតិថជិនដែលបង្ហាញលេខកូដ QR នៃព័ត៌មានសុខភាពរបស់លោកនៅលើអេក្រងស្មាតហ្វូន៕ ដោយ៖លី ភីលីព

Most Popular

To Top