បច្ចេកវិទ្យា

សែលកាត បើកសម្ពោធ PlayGame App ដែលជាវេទិកា សម្រាប់លេងហ្គេមកំសាន្ត ដំបូងគេបង្អស់ នៅក្នុងប្រទេសកម្ពុជា

ភ្នំពេញ៖​ នាពេលថ្មីៗនេះ ក្រុមហ៊ុនសែលកាត បានពន្លឿនផែនការរបស់ខ្លួន ក្នុងការផ្តល់ជូនដល់សហគមន៍ អ្នកគាំទ្រវិស័យហ្គេម នូវវេទិកា (platform) សម្រាប់លេងហ្គេមកំសាន្ត ស្របពេលដែលបងប្អូនពលរដ្ឋខ្មែរ កំពុងត្រូវបាន​ជម្រុញឱ្យស្នាក់នៅ ក្នុងផ្ទះក្នុងអំឡុង ស្ថានការណ៍ដ៏ពិបាកនេះ។

PlayGame គឺជាវេទិកា (Virtual gaming platform) សម្រាប់លេងហ្គេម កំសាន្តដំបូងគេបង្អស់ នៅក្នុងប្រទេសកម្ពុជា ដែលអាចឱ្យមនុស្សគ្រប់វ័យ អាចលេងហ្គេមដែលពួកគេ ចូលចិត្តនៅលើទូរសព្ទ័ស្មាតហ្វូន ហើយថែមទាំងមានឱកាស ឈ្នះនូវប្រាក់រង្វាន់ជាច្រើនទៀតផង។

ប្អូនៗយុវជន នៅទូទាំងប្រទេសកម្ពុជា សុទ្ធតែអាចចូលរួមនៅក្នុងវេទិកានេះ ដើម្បីលេងហ្គេមកំសាន្តសប្បាយបាន ដោយពួកគាត់គ្រាន់តែចូលទៅ ទាញយកកម្មវិធី PlayGame នៅលើហាងកម្មវិធីរបស់ iOS និង Android។

អ្នកប្រើប្រាស់ បណ្តាញទូរស័ព្ទចល័ត គ្រប់ប្រព័ន្ធទាំងអស់ អាចបង់សេវា ដើម្បីចូលរួមលេងកំសាន្ត តាមរយៈការប្រើកាតកោស របស់សែលកាត ឬការបញ្ចូលទឹកប្រាក់ តាមប្រព័ន្ធអនឡាញ។ ក្នុងនោះ អ្នកលេងហ្គេមនឹងទទួលបាន នូវជម្រើសជាច្រើនដូចជា ការលេងតែម្នាក់ឯង ការលេងជាក្រុម ជាមួយមិត្តភក្តិ ឬការលេងជាមួយ អ្នកដទៃផ្សេងទៀតជាដើម។ កាន់តែពិសេសទៀតនោះ អ្នកដែលឈរនៅលើកំពូលគេ ក្នុងតារាងចំណាត់ថ្នាក់ នឹងទទួលបានប្រាក់រង្វាន់ ដែលនឹងទូទាត់ ជូនដោយស្វ័យប្រវត្តិ ចូលទៅក្នុងគណនី PlayGame របស់ពួកគាត់ ហើយប្រាក់រង្វាន់ទាំងនោះ ក៏អាចដកយកជាសាច់ប្រាក់ តាមរយៈវីងបានផងដែរ។

លោក Ian Watson នាយកប្រតិបត្តិក្រុមហ៊ុន សែលកាត បានថ្លែងឱ្យដឹងថា PlayGame គឺជាការផ្តល់ជូនដ៏គួរឱ្យរំភើបបំផុតមួយ ដែលឋិតនៅក្នុងយុទ្ធសាស្ត្រ នៃការគាំទ្រ និងការពង្រីកវិស័យ ហ្គេមរបស់សែលកាត។

លោក Watson បានថ្លែងទៀតថា៖ “យើងបានសម្រេចចិត្ត ក្នុងការបើកសម្ពោធ​គម្រោងនេះ លឿនជាងការរំពឹងទុក ព្រោះយើងចង់ជួយ ឱ្យប្អូនៗយុវជន ទទួលបានការកំសាន្តរីករាយ បន្ទាប់ពីការសិក្សា និងអាចប្រាស្រ័យទាក់ទងគ្នា ទៅវិញទៅមកដោយសុវត្ថិភាព តាមប្រព័ន្ធអនឡាញ”។

“PlayGame មានផ្តល់ជូននូវហ្គេមគ្រប់ប្រភេទ និងគ្រប់កំរិតដល់ប្អូនៗ យុវជន អ្នកគាំទ្រទាំងអស់ ដោយក្នុងនោះមានរាប់បញ្ចូល ទាំងអ្នកលេងកីឡា​អេឡិចត្រូនិចអាជីព អ្នកលេងកម្រិតធម្មតា និងអ្នកលេងដែលមានបំណង គ្រាន់តែចង់កំសាន្ត សប្បាយជាមួយប្រភេទវីដេអូហ្គេម ងាយៗជាដើម។

សហគមន៍អ្នកគាំទ្រវិស័យហ្គេម ថែមទាំងអាចរីករាយជាមួយ នឹងការប្រកួតប្រជែងគ្នា ដើម្បីឈ្នះរង្វាន់ដ៏អស្ចារ្យជាច្រើន រួមមានទាំងទឹកប្រាក់ រហូតដល់ទៅ ១,០០០ ដុល្លារ សម្រាប់ប្រភេទហ្គេម ដែលកំពុងពេញនិយមបំផុត ដូចជា PUBG, Mobile Legends និង Rules of Survival។

វេទិកា PlayGame នឹងផ្តល់ឱកាសឱ្យសែលកាត អាចរៀបចំនូវកម្មវិធីប្រកួត កីឡាអេឡិចត្រូនិចខ្នាតធំ តាមប្រព័ន្ធអនឡាញ ដោយមានការចូលរួម បង្កបរិយាកាសសប្បាយ ពីសំណាក់បុគ្គល មានប្រជាប្រិយភាព (Game Infuencers)ក្នុងវិស័យហ្គេម និងអ្នកផ្សាយហ្គេម តាមអនឡាញល្បីៗ នៅក្នុង​ប្រទេសកម្ពុជាផងដែរ។

លោក Watson បានថ្លែងថា៖ “PlayGame គឺជាប្រភពនៃការកំសាន្តសប្បាយដ៏អស្ចារ្យ ដែលអាចឱ្យសហគមន៍អ្នកគាំទ្រ វិស័យហ្គេមទូទាំងប្រទេសកម្ពុជា អាចប្រមូលផ្តុំ ជួបជុំជជែកគ្នា ឬបង្កើនសមត្ថភាព លេងហ្គេមរបស់ពួកគេ ដើម្បីក្លាយខ្លួនជាកីឡាករ អេឡិចត្រូនិចអាជីព ដូចក្រុម Orange Esports ជាដើម៕



Most Popular

To Top