បច្ចេកវិទ្យា

ក្រុមអាជីវកម្មអតិថិជន ក្រុមហ៊ុន Huawei ផ្តោតលើការរកប្រាក់ចំណូល ពេញមួយឆ្នាំ នៅប្រទេសចិន

ចិន៖ក្រុមហ៊ុន Huawei Technologies Co បាននិយាយថា ខ្លួនរំពឹងថា ប្រាក់ចំណូលនឹងទទួលបាន ពីក្រុមអាជីវកម្មអតិថិជនរបស់ខ្លួន ដែលរួមមានស្មាតហ្វូន កុំព្យួទ័រផ្ទាល់ខ្លួន និងថេប្លេតនឹងកើនឡើង យ៉ាងឆាប់រហ័សនៅចិន ទោះបីមានការរីករាលដាល នៃជំងឺCOVID-19 និងការរឹតត្បិត របស់រដ្ឋាភិបាលសហរដ្ឋអាមេរិកក៏ដោយ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។

ការព្យាករណ៍នេះបានធ្វើឡើង បន្ទាប់ពីក្រុមហ៊ុន បានដាក់លក់ស្មាតហ្វូន ស៊េរីទំនើប ស៊េរីថ្មី P40 ស៊េរីចុងក្រោយរបស់ខ្លួន នៅក្នុងប្រទេសចិន កាលពីថ្ងៃពុធ ដោយមានប្រព័ន្ធប្រតិបត្តិការ បានបង្កើតឡើង ដោយគ្មានការពឹងផ្អែក លើសេវាកម្ម Google ។

លោក Yu Chengdong នាយកប្រតិបត្តិ ក្រុមអាជីវកម្មអតិថិជន របស់ក្រុមហ៊ុន Huawei បានប្រាប់ China Daily ថា ការលក់ស្មាតហ្វូន របស់ក្រុមហ៊ុនបានស្ទុះងើបឡើងវិញ នៅប្រទេសចិន ហើយឃើញថា មានការរីកចម្រើនយ៉ាងខ្លាំង នៅខែមីនា។

លោក Yu មានប្រសាសន៍ថា ទោះបីការលក់ធ្លាក់ចុះក្នុងខែកុម្ភៈ ក៏ដោយយើងឃើញមានកំណើន ក្នុងខែមករានិងមីនា ដែលជួយរក្សាការពង្រីក នៅត្រីមាសទី ១។ ប៉ុន្តែនាយកប្រតិបត្តិជាន់ខ្ពស់ បានព្រមានថា ជំងឺរាតត្បាតនេះ អាចធ្វើឲ្យទីផ្សារស្មាតហ្វូន ទូទាំងពិភពលោក ធ្លាក់ចុះពេញមួយឆ្នាំ។

លោក Yu បាននិយាយថា “វាស្ទើរតែមិនអាចទៅរួចទេ ដើម្បីចៀសវាងការធ្លាក់ចុះ នៃអាជីវកម្មស្មាតហ្វូនសកល។ យើងនឹងព្យាយាមយ៉ាងខ្លាំង មិនឲ្យធ្លាក់ចុះ៕ ដោយ៖លី ភីលីព

Most Popular

To Top