បរទេស៖ ក្រុមហ៊ុនផលិតយន្តហោះ ខ្នាតយក្សអាមេរិក Boeing Co. តាមសេចក្តីរាយការណ៍ បានចាប់ផ្តើមឡើងវិញ នូវផលិតកម្មយន្តហោះយោធា P-8 និងយន្តហោះ KC-46 នៅថ្ងៃចន្ទសប្ដាហ៍នេះ ក្រោយបិទផ្អាកចំនួនពីរសប្ដាហ៍ ដោយសារតែក្តីព្រួយបារម្ភ អំពីមេរោគកូរ៉ូណា។
បុគ្គលិកប្រហែល២.៥០០នាក់ ក្នុងចំណោមកម្លាំងពលកម្ម ប្រហែល៣០.០០០ក្នុងតំបន់ បានចូលរួម ហើយក្រុមហ៊ុន ប៊ូអ៊ីង បាននិយាយប្រាប់ថា សម្ភារៈការពារ ផ្ទាល់ខ្លួនបុគ្គលម្នាក់ៗ នឹងត្រូវបានផ្តល់ឲ្យ ហើយច្បាប់រក្សាគម្លាត ទំនាក់ទំនងសង្គម នឹងត្រូវបានអនុវត្ត។
សេចក្តីថ្លែងការណ៍មួយ របស់ក្រុមហ៊ុនបាននិយាយថា “ការងាររបស់ក្រុមហ៊ុនប៊ូអ៊ីង ដែលគំាទ្រដល់ក្រសួងការពារជាតិ ជាផ្នែកមួយនៃមូលដ្ឋាន ឧស្សាហកម្មការពារជាតិ គឺជាបញ្ហាសន្តិសុខជាតិ និតត្រូវបានគេចាត់ថាសំខាន់ ហើយការងារដែលយើងធ្វើ គាំទ្រដោយត្រង់ ចំពោះបុគ្គលិកយោធាទាំងប្រុងទាំងស្រី ដែលការពារជាតិគ្រប់ពេល ពួកគេពឹងផ្អែកលើយើង ដើម្បីសម្រេចវា”៕ប្រែសម្រួល៖ប៉ាង កុង

