បច្ចេកវិទ្យា

ការចែកចាយយន្តហោះគ្មាន មនុស្សបើកWingរបស់ Alphabet កំពុងកើនឡើង នៅទីប្រជុំជនមួយក្នុងរដ្ឋ Virginia ចំពេលមានផ្ទុះ មេរោគកូរ៉ូណា

អាមេរិក៖យន្ដហោះគ្មានមនុស្សបើក Wing របស់ Alphabet កំពុងចែកចាយ ក្រដាសបង្គន់ និងចំណីអាហារដល់ប្រជាជនអាមេរិកដែលរស់នៅ ក្នុងរដ្ឋ Virginia ស្ថិតនៅក្រោមការប្រកាសអាសន្នដោយ ឲ្យពួកចាក់សោរនៅក្នុងផ្ទះ ចំពេលមានជំងឺ រាតត្បាតកូរ៉ូណាឆ្លងទូទាំងសហរដ្ឋអាមេរិកនេះបើយោងតាម ការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។

អ្នករស់នៅក្នុងទីក្រុង Christianburg ស្ថិតនៅក្រោមការបញ្ជាទិញតាមផ្ទះ ហើយកំពុងទទួលបាន អត្ថប្រយោជន៍ពីសេវាកម្មដើម្បីទទួលទំនិញដោយ មិនចាំបាច់ ចាកចេញពីផ្ទះ។យន្ដហោះគ្មានមនុស្សបើក Wing ត្រូវបានគេអនុញ្ញាតឲ្យសាកល្បងការចែកចាយនៅតំបន់នោះ កាលពីខែតុលា ប៉ុន្តែថ្មីៗនេះបានបន្ថែមអ្នកលក់ថ្មីឲ្យបម្រើ ប្រជាពលរដ្ឋបានល្អប្រសើរក្នុងកំឡុង ពេលចាក់សោរ។

ក្រុមហ៊ុនបានធ្វើការចែកចាយ ច្រើនជាង ១.០០០ ដងក្នុងរយៈពេល២សប្តាហ៍កន្លងមកនេះ ដោយក្រដាសបង្គន់ កាហ្វេ និងអាហារពេញនិយមបំផុត។ យន្តWing របស់ Alphabetបានបើកសម្រាប់អាជីវកម្មនៅរដ្ឋ Virginia ខែតុលា ឆ្នាំ២០១៩ នៅពេលខ្លួន បានចាប់ដៃគូជាមួយក្រុមហ៊ុន FedEx, Walgreens និង Super Magnolia  ជាហាងលក់គ្រឿងទេសក្នុងស្រុក។

Forbes បានរាយការណ៍ថា ឥឡូវនេះវាបានបន្ថែមអ្នកលក់ថ្មីទៅក្នុងបញ្ជីដើម្បីជួយអ្នកដែលជាប់នៅក្នុងផ្ទះ របស់ពួកគេទទួលបានផលិតផលដែលពួកគេត្រូវការ។ អ្នកនាំពាក្យក្រុមហ៊ុន Wing លោក Jonathan Bass បាននិយាយថា បច្ចេកវិជ្ជានេះមានប្រយោជន៍ជាពិសេស នៅពេលមនុស្សម្នានៅផ្ទះក្នុងករណីជាច្រើន ហើយតម្រូវការ ក្នុងការកម្រិតទំនាក់ទំនងរវាងមនុស្ស និងមនុស្ស គឺសំខាន់ណាស់៕

Most Popular

To Top