បច្ចេកវិទ្យា

កំពូលកម្មវិធី អាជីវកម្មមាន អតិថិជន ទាញយកច្រើន ជាងគេបំផុត ទាំង១០ នៅប្រទេសចិន

ចិន៖កម្មវិធីទាញយកតាម ប្រព័ន្ធអ៊ីនធើណេត និងកម្មវិធីទំនាក់ទំនងតាមទូរស័ព្ទបានក្លាយជា រឿងក្តៅគគុកលើ App Stores ព្រោះក្រុមហ៊ុនចិនកំពុងតែ ប្រកាន់យកនូវគំរូការងារពីចម្ងាយជាញឹកញាប់ បន្ទាប់ពីការងារចាប់ផ្តើមឡើងវិញចំពេលមានការផ្ទុះឡើងនៃមេរោគថ្មី យោងតាមការចេញផ្សាយពីគេហទំព័រឆៃណាឌៀលី។

យោងតាមការវិភាគដែលចេញផ្សាយ ដោយ Sike នៅថ្ងៃទី ១៥ ខែកុម្ភៈបានឲ្យដឹងថា ក្រុមអ្នកវិភាគខ្ពស់នៃទីភ្នាក់ងារសារព័ត៌មានស៊ីនហួកថា ម្មវិធីសម្រាប់ធ្វើការនៅឆ្ងាយ និងការប្រជុំតាមអ៊ីនធើណេតមានចំនួន៩ចំណុច នៃកម្មវិធីត្រូវបានគេទាញយកច្រើនជាងគេបំផុតទាំង ១០ នៅក្នុងវិស័យជំនួញក្នុងកំឡុងពេលមានរោគរាតត្បាត។ DingTalk ជាប់ចំណាត់ថ្នាក់លេខ ១ បន្ទាប់មក Tencent Meeting  WeChat Work និង Zoom ឬ Boss ជាកម្មវិធីស្វែងរកការងារនៅលំដាប់ទី៥ ។

គិតត្រឹមថ្ងៃនេះ DingTalk ដែលបង្កើតឡើងដោយក្រុមហ៊ុន Alibaba Groupបានផ្តល់សេវាកម្មការងារពីចម្ងាយដល់និយោជិកជាង ២០០ លាននាក់មកពីសហគ្រាសចំនួន ១០ លានមានមុខងារដូចជាការប្រជុំជាក់ស្តែង ការផ្សាយផ្ទាល់ការចុះឈ្មោះចូលរួមការងារ និងការគ្រប់គ្រងប្រតិបត្តិការហិរញ្ញវត្ថុ៕

Most Popular

To Top