បច្ចេកវិទ្យា

៣រុស្ស៊ីបាញ់តេស្តសាកល្បង មីស៊ីលប្រឆំាង ផ្កាយរណប

បរទេស៖ទីបញ្ជាការអវកាសសហរដ្ឋអាមេរិក នៅពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា ខ្លួនកំពុងតែធ្វើការតាមដាន នូវអ្វីដែលវា មានលក្ខណៈជាការបាញ់តេស្តសាកល្បងមីស៊ីលប្រឆាំង ផ្កាយរណប ដែលធ្វើឡើងដោយប្រទេសរុស្ស៊ី។ 

នាយឧត្តមសេនីយ៍អាមេរិក លោក John W. “Jay” Raymond ជាមេបញ្ជាការនៃទីបញ្ជាការអវកាសអាមេរិក និងជាមេបញ្ជាការប្រតិបត្តិការអវកាសនៃកងម្លាំងអវកាសសហរដ្ឋអាមេរិក បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា “ការតេស្តសាកល្បងមីស៊ីលប្រឆាំងផ្កាយរណប DA-ASAT របស់ប្រទេសរុស្ស៊ី ផ្តល់នូវឧទាហរណ៍មួយផ្សេងងទៀតមិនធ្លាប់មាន ដែលបង្ហាញថា គម្រាមកំហែងចំពោះប្រព័ន្ធអវកាសសហរដ្ឋអាមរិកនិងសម្ពន្ធមិត្ត គឺជាការពិត មានសភាពធ្ងន់ធ្ងរ និងកំពុងតែចម្រើនឡើង”។ 

លោកឧត្តមសេនីយ៍សហរដ្ឋអាមេរិករូបនេះ តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍បន្តទៀតថា “សហរដ្ឋអាមេរិក បានត្រៀមលក្ខណៈជាស្រេច និងប្តេជ្ញាទប់ស្កាត់ភាពគឃ្លើន និងការពារប្រទេសជាតិ សម្ពន្ធមិត្តរបស់យើង និងផលប្រយោជន៍អាមេរិក ពីទង្វើប្រកបដោយអរិភាពនៅក្នុងលំហអាកាស”៕ ប្រែសម្រួល៖ប៉ាង កុង 

Most Popular

To Top