បច្ចេកវិទ្យា

អាមេរិក និងន័រវេស នឹងចងគ្នា ជាដៃគូលើ ប្រព័ន្ធរុញច្រាន មីស៊ីលលឿន ជាងសម្លេង

បរទេស៖ក្រសួងការពារជាតិ សហរដ្ឋអាមេរិក នៅថ្ងៃចន្ទសប្ដាហ៍នេះ បានធ្វើការប្រកាសប្រាប់ថា សហរដ្ឋអាមេរិក និងប្រទេសន័រវេស នឹងធ្វើកិច្ចខិតខំ ប្រឹងប្រែងរួមគ្នាមួយ ក្នុងការផលិតប្រព័ន្ធរុញច្រានដើរ ដោយឥន្ធនៈ សម្រាប់មីស៊ីលលឿនជាងសម្លេង។ 

ប៉ុន្តែសេចក្តីប្រកាសកាលពីថ្ងៃចន្ទនោះ មិនបានបង្ហាញប្រាប់ពីការចំណាយប៉ាន់ស្មាននោះទេ តែបាននិយាយថា កម្មវិធី THOR-ER នោះ នឹងបន្តកិច្ចប្រឹងប្រែង ស្រាវជ្រាវរួមគ្នា ដោយមានការចូលរួមដោយមជ្ឈមណ្ឌលសង្គ្រាមដែនអាកាសជើងទឹករបស់ទ័ពជើងទឹក អាមេរិក កងពលអាវុធ China Lake នៅរដ្ឋកាលីហ្វូញ៉ា ស្ថាប័នស្រាវជ្រាវការពារជាតិន័រវេស និងជាមួយដៃគូ ឧស្សាហកម្មន័រវេស Nammo។

គួរបញ្ជាក់ថា នៅពេលថ្មីៗនេះ សហរដ្ឋអាមេរិកបានឃើញនូវគម្លាតក្នុងបច្ចេកវិទ្យាពាក់ព័ន្ធ បើប្រៀបធៀបទៅនឹងកម្មវិធីរបស់ប្រទេសរុស្ស៊ី លើការអភិវឌ្ឍផលិតមីស៊ីលលឿនជាងសម្លេង គឺមីស៊ីលនោះ នឹងនៅតែស្ថិតនៅ ក្នុងបរិយាកាសផែន ក្នុងពេលហោះហើរ មិនដូចទៅនឹងមីស៊ីលផ្លោង មួយចំនួន ហោះកាត់តាមលំហខាងក្រៅ តែក្នុងរយៈពេលខ្លី ប៉ុន្តែតាមទ្រឹស្តី អាចមានល្បឿនដល់ទៅ១៥.០០០ម៉ាយ ក្នុងមួយម៉ោង៕ ប្រែសម្រួល៖ប៉ាង កុង 

Most Popular

To Top