វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ថា គិតត្រឹមថ្ងៃចន្ទ សកលលោកមានអ្នក ឆ្លងជំងឺកូវីដ១៩ កើនឡើងលើសពី៣លាននាក់ សម្រាប់សហរដ្ឋអាមេរិក មានអ្នកឆ្លង ប្រមាណជិត១/៣នៃអ្នកឆ្លងទំាងនោះ ខណៈដែលការឆ្លុះបញ្ចាំង អំពីស្ថានភាពសេដ្ឋកិច្ចបានធ្លាក់ចុះបន្តិច ។
សាកលវិទ្យាល័យ Johns Hopkins University បានឲ្យដឹងថា សកលលោក គិតត្រឹមថ្ងៃចន្ទ ត្រូវបានគេបញ្ជាក់ឲ្យដឹងថា មានអ្នកឆ្លងជំងឺកូវីដ១៩កើនឡើងដល់ជាង៣លាននាក់ ពោលគឺមានចំនួន៣.០០២.៣០០៣នាក់ គិតត្រឹមម៉ោង១ល្ងាច ត្រូវនឹងម៉ោង១៧និង០០នាទីម៉ោងសកល ។
សាកលវិទ្យាល័យខាងលើ បានបញ្ជាក់ថា សរុបពលរដ្ឋដែលបានស្លាប់ដោយជំងឺទូទាំងពិភពលោក មានចំនួន២០៨.១៣១នាក់ ។
សហរដ្ឋអាមេរិក នៅតែឈរលំដាប់កំពូលដែលរងគ្រោះ ធ្ងន់ធ្ងរជាងគេ ដែលត្រូវបានគេរាយការណ៍ថា មានចំនួន៩៧២.៩៦៩ករណី និងមានអ្នកស្លាប់ចំនួន៥៥.១១៨នាក់ ។ អេស្ប៉ាញ និងអ៊ីតាលី មានចំនួន២២៩.៤២២នាក់ និង១៩៩.៤១៤នាក់ ។
តួលេខពីសាកលវិទ្យាល័យដដែលនេះបានបង្ហាញថា បណ្តាប្រទេសផ្សេងៗទៀត មានអ្នកឆ្លងជាង១០០.០០០ករណី ក្នុងនោះរួម បារាំង អាល្លឺម៉ង់ ចក្រភពអង់គ្លេស និងតួកគី ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

