កូរ៉េ៖ក្រុមហ៊ុន Samsung Electronics Co បាននិយាយថា ប្រាក់ចំណេញប្រតិបត្តិការ របស់ខ្លួនសម្រាប់រយៈពេល៣ខែដំបូងនៃឆ្នាំ ២០២០ បានកើនឡើង ៣,៤ ភាគរយបើធៀបនឹងឆ្នាំមុន ដោយសារការកើនឡើងនូវតម្រូវការសម្រាប់បន្ទះឈីប កុំព្យួទ័រយោង តាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។
ទោះយ៉ាងណាក្រុមហ៊ុននេះបានព្យាករណ៍ថា ប្រាក់ចំណេញរបស់ខ្លួននឹងធ្លាក់ចុះនៅក្នុងត្រីមាស បច្ចុប្បន្នជាមួយនឹងការឆ្លងរាលដាលនៃមេរោគឆ្លងទៅរកការលក់ ទូរស័ព្ទស្មាតហ្វូនទូរទស្សន៍ និងផលិតផលផ្សេងទៀត។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូងមួយនេះបាននិយាយថា ខ្លួនបានរាយការណ៍អំពីប្រាក់ចំណេញ ប្រតិបត្តិការចំនួន ៦,៤ ពាន់ពាន់លានវ៉ុន (៥,២ ពាន់លានដុល្លារ) សម្រាប់ត្រីមាសខែមករា – មីនា។ ប្រាក់ចំណូលរបស់ ក្រុមហ៊ុនបានកើនឡើង ៥,៦ភាគរយពីមួយឆ្នាំមុនដល់ ៥៥,៣ ពាន់ពាន់លានវ៉ុន (៤៥,៤ ពាន់លានដុល្លារ) ។
Samsung មានកម្លាំង២ផ្នែក និងផលិតផលសម្រេចបានឃើញថា តម្រូវការបន្ទះឈីបដែលប្រើក្នុងកុំព្យូទ័រ និងម៉ាស៊ីនមេកើនឡើង ខណៈការរីករាលដាលនៃមេរោគកូរ៉ូណាកាន់តែខ្លាំងបានបង្ខំឲ្យមនុស្សជាច្រើននៅជុំវិញពិភពលោកធ្វើការពីផ្ទះ។ ទោះយ៉ាងណាក្រុមហ៊ុនបាននិយាយថា ប្រាក់ចំណេញរបស់ខ្លួនទំនងជា នឹងធ្លាក់ចុះនៅត្រីមាសខែមេសា – មិថុនា ដោយសារការរីក រាលដាលនៃជំងឺរាតត្បាតជំរុញការលក់ឧបករណ៍ ចល័ត និងគ្រួសារ។
ក្រុមហ៊ុនបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ការលក់ និងប្រាក់ចំណេញនៃអាជីវកម្ម ផលិតផលរួមទាំងស្មាតហ្វូន និងទូរទស្សន៍ត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះយ៉ាងខ្លាំង នៅពេល COVID-19 រងប៉ះពាល់ដល់តម្រូវការ និងបណ្តាលឲ្យរក្សាទុក ព្រមទំាងបិទរោងចក្រនៅ ទូទាំងពិភពលោក៕