បច្ចេកវិទ្យា

រីករាយជាមួយ​ ប្រូម៉ូសិនពិសេសថ្មី នៃការផ្តល់ជូន ការភ្ជាប់គម្រោង រយៈពេលពេញមួយឆ្នាំ ឥតគិតថ្លៃពីសែលកាត

ភ្នំពេញ៖ ដើម្បីឱ្យអតិថិជន កាន់តែសប្បាយរីករាយថែមទៀត ក្រុមហ៊ុនសែលកាត នឹងធ្វើការផ្តល់ជូន នូវការភ្ជាប់គម្រោង Cellcard 4U ចំនួន ៥ រង្វាន់ដោយឥតគិតថ្លៃ រៀងរាល់ថ្ងៃ នៅក្នុងខែឧសភានេះ។

ប្រូម៉ូសិនពិសេសថ្មីនេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណង ដើម្បីបង្ហាញជូនដល់អតិថិជន ឱ្យបានជ្រាបច្បាស់ នូវអត្ថប្រយោជន៍ ដែលនឹងទទួលបាន រួមជាមួយនឹងការផ្តល់ជូនគាប់ចិត្ត បន្ថែមចំនួនពីរទៀត៖

  1. អតិថិជនអាចរក្សាទឹកប្រាក់នៅសល់ ដោយយកទៅបូកបញ្ចូល នៅក្នុងគម្រោងបន្ទាប់។ ហើយពួកគេថែមទាំងអាចបូកបញ្ចូល ទៅក្នុងគម្រោងបន្ទាប់ បានក្នុងរយៈពេលរហូតដល់ទៅ ១២ ខែពេញទៀតផង។
  2. សែលកាត នឹងមិនគិតថ្លៃភ្ជាប់ គម្រោងសម្រាប់រៀងរាល់សប្តាហ៍ទីបួន ពោលគឺមានន័យថា អ្នកបង់ប្រាក់សម្រាប់ រយៈពេលបីសប្តាហ៍ ហើយនឹងទទួលបានការប្រើប្រាស់ មួយសប្តាហ៍ដោយឥតគិតថ្លៃទាំងស្រុង។

ទន្ទឹមនឹងនោះ អតិថិជនក៏ទទួលបាននូវសេវាកម្ម Missed Call Alerts ដ៏ពេញនិយមដោយឥតគិតថ្លៃ ដែលជាអត្ថប្រយោជន៍បន្ថែមផងដែរ។

ដើម្បីមានឱកាសក្លាយជា អ្នកមានសំណាងឈ្នះ នូវរង្វាន់ប្រចាំថ្ងៃ ដែលមានចំនួនប្រាំរង្វាន់នេះ អតិថិជនត្រូវភ្ជាប់គម្រោង Cellcard 4U ហើយប្តូររូប Profile នៅលើហ្វេសប៊ុក ដោយប្រើស៊ុមរូបថតពិសេស 4U ហើយបន្ទាប់មកធ្វើការ ចែករំលែករូបភាពនេះ ជាមួយមិត្តភក្តិ នៅលើបណ្តាញសង្គម។

ស៊ុមរូបថត 4U មើលទៅទាក់ទាញ គួរឱ្យចង់ប្រើ និងមានពណ៌ស្រស់ឆើតឆាយ ដែលអាចជួយបង្កើននូវភាពរីករាយ ក្នុងពេលកំពុងស្នាក់នៅក្នុងផ្ទះ ជាពិសេសសម្រាប់សិស្សនិស្សិត ដែលកំពុងឈប់សម្រាក ក្នុងវិស្សមកាលនេះតែម្តង។

គម្រោង Cellcard 4U ត្រូវបានបើកសម្ពោធ ដាក់ជូនឱ្យប្រើប្រាស់ នៅក្នុងអំឡុងនៃការចាប់ផ្តើម រាតត្បាតជម្ងឺកូវីដ-១៩។ គម្រោងនេះ គឺជាផ្នែកមួយនៃយុទ្ធនាការ ជួយដល់អតិថិជនឱ្យរក្សា នូវទំនាក់ទំនងបានល្អ ជាមួយមនុស្សជុំវិញ ទទួលបាននូវព័ត៌មានសំខាន់ៗ និងបន្តការសិក្សាតាមអនឡាញ បានទាំងនៅក្នុងស្រុក និងទូទាំងពិភពលោក។

ជាងនេះទៅទៀត សែលកាតក៏មានរៀបចំ នូវភាពភ្ញាក់ផ្អើលនិងរីករាយបំផុតមួយទៀត ដោយផ្តល់នូវទិន្នន័យអ៊ីនធើណិត ចំនួន ៥០០ មេកាបៃ ដោយឥតគិតថ្លៃ ជូនដល់អតិថិជនប្រើប្រាស់ គម្រោង Cellcard 4U ចំនួន ១០០០ នាក់ ដែលនឹងត្រូវជ្រើសរើស ដោយចៃដន្យ រៀងរាល់ថ្ងៃច័ន្ទ ពុធ និងថ្ងៃសៅរ៍ផងដែរ។

កាន់តែចាប់អារម្មណ៍ទៀតនោះ ដោយរដូវវស្សា កំពុងឈានចូលមកដល់ សម្រាប់អតិថិជនសែលកាត 4U ទាំងអស់ ដែលបញ្ចូលទឹកប្រាក់ ក្នុងថ្ងៃមានភ្លៀងធ្លាក់ នឹងទទួលបានទឹកប្រាក់បន្ថែម ១០% ភ្លាមៗ។

លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានឱ្យដឹងថា នៅក្នុងប្រទេសកម្ពុជា សព្វថ្ងៃនេះ មិនទាន់មានគម្រោងបណ្តាញ ទូរស័ព្ទចល័តណាមួយ ដែលផ្តល់នូវភាពបត់បែន និងអត្ថប្រយោជន៍ ជាទីគាប់ចិត្តបែបនេះ ជូនដល់អតិថិជន នៅឡើយទេ។

លោក វ៉ាតសុន បានមានប្រសាសន៍ទៀតថា៖ “យើងកំពុងខិតខំយ៉ាងសស្រាក់សស្រាំ ដើម្បីបំពេញចិត្តអតិថិជន ជាមួយនឹងគុណតម្លៃ និងអត្ថប្រយោជន៍ដ៏ច្រើនសម្បើម ស្របពេលដែលយើងទាំងអស់គ្នា កំពុងទន្ទឹងរង់ចាំ ឱ្យស្ថានភាពប្រែទៅរក ភាពល្អប្រសើរឡើងវិញ ក្នុងពេលអនាគតខាងមុខនេះ” ។

“អតិថិជនទាំងអស់ ពិតជាអាចជឿជាក់បានថា សែលកាតនឹងនៅចាំ បម្រើលោកអ្នកជានិច្ច ក៏ដូចជាផ្តល់ជូននូវគុណតម្លៃ និងសេវាកម្មប្រកបដោយ គុណភាពល្អបំផុត ជាមួយនឹងបណ្តាញទូរស័ព្ទ 4G LTE ដ៏លឿនជាងគេបំផុត”។

“គម្រោងដ៏អស្ចារ្យនេះ បានបង្ហាញយ៉ាងច្បាស់ នូវមោទនភាពនិងការប្តេជ្ញាចិត្ត ដ៏មុតមាំរបស់សែលកាត ក្នុងនាមជាប្រតិបត្តិករដែលគ្រប់គ្រង និងកាន់កាប់ដោយ ជនជាតិខ្មែរតែមួយគត់ នៅក្នុងប្រទេសកម្ពុជា”។

លោក វ៉ាតសុន បានបន្តទៀតថា ក្រុមការងាររបស់សែលកាត នឹងបន្តខិតខំរិះរកវិធីថ្មីៗ ដើម្បីជួយអតិថិជនឱ្យរក្សាទំនាក់ទំនង បានល្អជាមួយមនុស្សជុំវិញ បន្តការសិក្សាប្រកបដោយ ប្រសិទ្ធភាព និងប្រាស្រ័យទាក់ទង តាមបណ្តាញសង្គម ទៅតាមតម្រូវការរបស់ពួកគេ។

អតិថិជនអាចស្វែងរកស៊ុមរូបថត 4U បានក្នុងកម្មវិធី Cellcard និងនៅលើទំព័រហ្វេសប៊ុក Cellcard Play ។ អ្នកឈ្នះចំនួន ៥រូប នឹងត្រូវជ្រើសរើសជារៀងរាល់ថ្ងៃ ចាប់ពីថ្ងៃទី ០១ ខែឧសភាតទៅ។

អតិថិជនសែលកាតទាំងអស់ អាចប្តូរទៅប្រើគម្រោង 4U បានដោយគ្រាន់តែចុច 50001# ។
អតិថិជនថ្មី អាចតេមកកាន់លេខ 012 812 812 ឬអញ្ជើញទៅកាន់ហាង ឬភ្នាក់ងារណាមួយ របស់សែលកាត ដើម្បីទទួលបានស៊ីម ដោយឥតគិតថ្លៃ និងចូលរួមទទួលអត្ថប្រយោជន៍ ដ៏ច្រើនសម្បើមពីគម្រោង 4U៕

Most Popular

To Top