បច្ចេកវិទ្យា

ក្រុមហ៊ុនប៊ូអ៊ីង ប្រគល់យន្តហោះ គ្មានមនុស្សបើក Loyal Wingman ឲ្យអូស្ត្រាលី

បរទេស៖ ក្រុមហ៊ុនផលិតយន្តហោះ ខ្នាតយក្សអាមេរិក ប៊ូអ៊ីង នៅថ្ងៃអង្គារសប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បានធ្វើការប្រកាសថា ខ្លួនទើបបានប្រគល់ យន្តហោះគ្មានមនុស្សបើក ដំបូងគេបង្អស់របស់ក្រុមហ៊ុន ឲ្យទៅកងទ័ពជើងអាកាស របស់ប្រទេសអូស្ត្រាលី។

យោងតាមក្រុមហ៊ុន យន្តហោះ Loyal Wingman នេះ គឺជាយន្តហោះដំបូង ដែលត្រូវបាន រចនាអភិវឌ្ឍផលិតឡើង នៅក្នុងប្រទេសអូស្ត្រាលី ក្នុងពេលជាង៥០ឆ្នាំមកនេះ ហើយនេះ គឺជាការវិនិយោគដ៏ធំបំផុត របស់ក្រុមហ៊ុន នៅក្នុងការផលិតយន្តហោះ គ្មានមនុស្សបើក នៅក្រៅសហរដ្ឋអាមេរិក។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison បានមានប្រសាសន៍ថា “នេះគឺជាព្រឹត្តិការណ៍ ប្រវត្តិសាស្ត្រពិតមួយ សម្រាប់ប្រទេសរបស់យើង និងសម្រាប់ការច្នៃប្រឌិត ផ្នែកការពារជាតិអូស្ត្រាលី ហើយយន្តហោះ Loyal Wingman នឹងមានសារៈសំខាន់ក្រៃលែង ក្នុងការរកឲ្យឃើញ នូវសមត្ថភាពសំខាន់ ដែលកងកម្លាំងទ័ពអាកាស យើងត្រូវការជាចាំបាច់ ក្នុងកិច្ចការពារប្រទេសជាតិ របស់យើង និងសម្ព័ន្ធមិត្តនៅពេលនាអនាគត”៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top