សេអ៊ូល៖ ប្រភពពីការទូតបានឲ្យដឹង នៅថ្ងៃពុធនេះថា ប្រទេសកូរ៉េខាងត្បូង បានផ្តល់ជូននូវអ្វីដែលអាចធ្វើទៅ បានក្នុងកិច្ចពិភាក្សា ស្តីពីការចែករំលែកតម្លៃ ការពារជាតិជាមួយសហរដ្ឋអាមេរិក បន្ទាប់ពីមន្ត្រីជាន់ខ្ពស់ អាមេរិកម្នាក់បានជំរុញឱ្យទីក្រុងសេអ៊ូល បង្ហាញភាពបត់បែន បន្ថែមទៀត។
កាលពីថ្ងៃអង្គារលោក Marc Knapper ឧបការីរងរដ្ឋមន្រ្តីក្រសួងការបរទេសកូរ៉េ និងជប៉ុន បានធ្វើការអំពាវនាវ ជាថ្មីដល់ទីក្រុងវ៉ាស៊ីនតោន ឱ្យមានការបត់បែនដោយសង្កត់ធ្ងន់ថាសហរដ្ឋអាមេរិកបាន “បត់បែនបានខ្លាំងណាស់ រហូតមកដល់ពេលនេះ” ។
ប្រភពនោះបានប្រាប់ទីភ្នាក់ងារ សារព័ត៌មានយ៉ុនហាប់ក្នុង លក្ខខណ្ឌអនាមិកថា“ ខ្ញុំមិនអាចបញ្ជាក់ពីចំនួននេះបានទេ ប៉ុន្តែរដ្ឋមន្ត្រីការបរទេសបាននិយាយរួចហើយថា ការផ្តល់ជូននេះគឺជាការដែលអាចធ្វើទៅបាន”៕ ដោយ ឈូក បូរ៉ា