បរទេស៖ The Businessinsider ចេញផ្សាយនៅថ្ងៃអង្គារទី៦ ខែឧសភានេះបានឲ្យដឹងថាសេតវិមានកំពុងចាប់ផ្តើមធ្វើការ ត្រួតពិនិត្យឡើងវិញអំពី ទំនាក់ទំនងសន្តិសុខជាតិ ជាមួយនឹងចក្រភពអង់គ្លេសក្រោយ បានបង្ហាញពីក្តីព្រួយបារម្ភខ្លាំងចំពោះការសម្រេចចិត្តរបស់លោកនាយករដ្ឋមន្ត្រីអង់គ្លេសក្នុងកិច្ចព្រមព្រៀង ទទួលយកប្រព័ន្ធអ៊ីនធឺណេត កម្រិត5G ពីក្រុមហ៊ុនចិន Huawei ។
ប្រភពគួរឲ្យទុកចិត្តពីសំណាក់អង់គ្លេស និងអាមេរិកជាងពាក់កណ្តាល បានថ្លែងប្រាប់The Telegraphដូចគ្នាដែរថា ការត្រួតពិនិត្យនិងការពិចារណារបស់ អាមេរិកចំពោះបញ្ហាសន្តិសុខនិងសុវត្ថិភាពជាតិនោះគឺធ្វើឡើង ផ្តោតសំខាន់ទៅលើឧបករណ៍ និងទីតាំងរបស់អាមេរិកដែលកំពុងមានវត្តមាននៅក្នុប្រទេសអង់គ្លេស ហើយក្នុងនោះជឿជាក់ថា វានឹងអាចនាំឲ្យមានឈានទៅដល់ការសម្រេចចិត្តដកយន្តហោះចម្បាំង ព្រមទាំងភ្នាក់ងារសំងាត់ របស់ខ្លួនចេញពីទីនេះផងដែរ។
រំលឹកដែរថាកាលពី ខែមករាកន្លងមកលោក នាយករដ្ឋមន្ត្រីអង់គ្លេស Johnson បានធ្វើឲ្យរដ្ឋបាលរបស់លោកប្រធានាធិបតីត្រាំ មានការខឹងសំបារយ៉ាងខ្លាំងក្រោយ ការផ្តល់សិទ្ធដល់ក្រុមហ៊ុន Huawei ក្នុងការអភិវឌ្ឍបច្ចេកវិទ្យា អ៊ិនធឺណេត 5G នៅក្នុងប្រទេស៕
ប្រែសម្រួល៖ស៊ុនលី

