អាមេរិក ៖ ប្រព័ន្ធផ្សព្វផ្សាយសង្គមយក្ស Facebook បានរៀបចំរចនា ផ្ទៃតុឡើងវិញ សម្រាប់អ្នកប្រើប្រាស់ទាំងអស់ ដែលរួមបញ្ចូលទាំងមុខងារ ផ្ទៃខ្មៅងងឹត “Dark Mode” មានភាពងាយស្រួល សម្រាប់អតិថិជន ចំពេលមេរោគកូរ៉ូណា ចេញវាយលុកភពលោក ទំាំងមូល នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
ការបន្ថែមថ្មីនេះ មានគោលបំណងកាត់ បន្ថយពន្លឺអេក្រង់ នៅបរិដ្ឋានពន្លឺតិចបំផុត ខណៈពេលការ កែលម្អការមើលវីដេអូ នៅលើឃ្លីប ដែលជាសេវាកម្មវីដេអូ តាមតម្រូវការ របស់ក្រុមហ៊ុន ។ ការរចនាថ្មីនេះមានទំហំ និងពុម្ពអក្សរធំៗជាច្រើននៅក្នុងជួរឈរ តម្រង់ជួរផ្នែកនីមួយៗ នៃព័ត៌មានធ្វើឲ្យមានភាពងាយស្រួល ក្នុងការស្វែងរកទំព័រក្រុម និងព្រឹត្តិការណ៍នានា ។
ការកំណែអាប់ដេត បានដាក់ចេញនៅដើមឆ្នាំនេះ ដល់ក្រុមអ្នកប្រើប្រាស់ Facebook មួយក្រុមក្រោមឈ្មោះកូដ FB5′ ប៉ុន្តែឥឡូវអាចប្រើបាន សម្រាប់អ្នកប្រើប្រាស់ជាង ២ ពាន់លាននាក់ ។ ដើម្បីប្តូរទៅគេហទំព័រថ្មី សូមចុចសញ្ញាព្រួញចុះក្រោម នៅផ្នែកខាងលើផ្នែកខាងស្តាំ នៃអេក្រង់របស់អ្នកហើយជ្រើសរើស ‘ប្តូរទៅ Facebook ថ្មី។
ការផ្លាស់ប្តូរដំបូង ត្រូវបានប្រកាសកាលពីខែមេសា ឆ្នាំមុននៅក្នុងសន្និសីទ ប្រចាំឆ្នាំ របស់អ្នកអភិវឌ្ឍន៍ Facebook នៅសាន់ហ្វ្រាន់ស៊ីស្កូ ជាកន្លែងដែលក្រុមហ៊ុន បានពន្យល់ពីការផ្លាស់ប្តូរ មួយចំនួននឹងកើតឡើង៕
ដោយ៖លី ភីលីព