បច្ចេកវិទ្យា

ពលរដ្ឋជប៉ុន ជាងពាក់កណ្ដាល មិនពេញចិត្ដនឹង ការឆ្លេីយតប របស់រដ្ឋាភិបាល លេីជំងឺកូវីដ-១៩

តូក្យូ៖ ការស្ទង់មតិរបស់ ទីភ្នាក់ងារសារព័ត៌មាន ក្យូដូបានបង្ហាញកាល ពីថ្ងៃអាទិត្យថា ប្រជាជនជប៉ុនជាងពាក់កណ្តាល មិនពេញចិត្តនឹងការឆ្លើយតប របស់រដ្ឋាភិបាល ចំពោះការផ្ទុះឡើងនៃវីរុសឆ្លង កូវីដ-១៩នេះទេ។

យោងតាមការស្ទង់មតិតាមទូរស័ព្ទដែល បានធ្វើឡើងរយៈពេល ៣ ថ្ងៃចាប់ពីថ្ងៃសុក្រថា ខណៈ ៥៧,៥ ភាគរយនៃអ្នកឆ្លើយតប បានបង្ហាញការមិនពេញចិត្ត ចំពោះជំហានដែលរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី ស៊ីនហ្សូ អាបេ ខណៈអ្នកបានយល់ព្រមមានចំនួន ៣៤,១ ភាគរយ។

ដោយសារសកម្មភាពសេដ្ឋកិច្ចបាន ជាប់គាំងនៅទូទាំងប្រទេសជុំវិញជំងឺរាតត្បាត ៨៤.៤ ភាគរយបាននិយាយថា ពួកគេមានអារម្មណ៍មិនមានសុវត្ថិភាពចំពោះជីវិត របស់ពួកគេ។

អត្រាអនុម័តសម្រាប់ គណៈរដ្ឋមន្រ្តីរបស់លោកអាបេ ឈរនៅ ៤១,៧ ភាគរយកើនឡើង ១,៣ ពិន្ទុពីការស្ទង់មតិ មុននៅពាក់កណ្តាល ខែមេសា ជាមួយនឹងការមិនយល់ព្រម ៤៣,០ ភាគរយ៕ដោយ ឈូក បូរ៉ា

Most Popular

To Top