បច្ចេកវិទ្យា

ក្រុមហ៊ុន ដឹកជញ្ជូន ជប៉ុនប្រកាស ចាប់ផ្តើមលក់ iPhone SE ជាផ្លូវការហើយ

តូក្យូ៖ក្រុមហ៊ុនទូរស័ព្ទចល័តធំៗរបស់ជប៉ុន នៅថ្ងៃច័ន្ទនេះបានចាប់ផ្តើមលក់ទូរស័ព្ទ iPhone SE ជាម៉ូដែលចុងក្រោយបំផុតនៃស៊េរីស្មាតហ្វូន ដ៏ពេញនិយមរបស់ក្រុមហ៊ុន Apple Inc បន្ទាប់ពីមានការពន្យារពេល ២ សប្តាហ៍ដើម្បីទប់ស្កាត់មេរោគឆ្លងថ្មីពីការរីករាលដាលក្នុងចំណោមអតិថិជនដែលរងចាំយូរក្នុងឱកាស វិស្សមកាលមាសសប្តាហ៍នេះ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។

កំណែអាប់ដេតរបស់ iPhone SE តម្លៃទាប និងមានអេក្រង់ ៤,៧ អ៊ីញធំជាងម៉ូដែលឆ្នាំ២០១៦ និងមានចំណែកផ្នែកជឿនលឿនដូចជាប្រព័ន្ធដំណើរការ ទូរស័ព្ទចល័តស្នូលដែលប្រើនៅក្នុងជួរ iPhone 11 ចុងក្រោយត្រូវបានគេគ្រោងនឹងចាប់ផ្តើម ថ្ងៃទី ២៧ ខែមេសា។ ក្រុមហ៊ុន NTT Docomo, KDDI Corp និង SoftBank Corp នឹងចាប់ផ្តើមលក់ម៉ូដែលនេះចាប់ពីតម្លៃខ្ពស់ជាង៥ម៉ឺន យ៉េនរួមទាំងពន្ធ ហើយក៏មានផែនការកាត់បន្ថយ តម្លៃអាចធ្លាក់ដល់កម្រិត ២០,០០០ យ៉េន ប្រសិនបើមានលក្ខខណ្ឌជាក់លាក់។

ក្រុមហ៊ុនទាំងនេះបានស្នើសុំឲ្យអ្នកទិញ សក្តានុពលធ្វើការកក់ទុកមុនពេលទៅមើលហាងមួយដែលជាការប្រុងប្រយ័ត្នក្នុងការទប់ស្កាត់ការឆ្លងមេរោគ COVID-19 ។ គូប្រជែងឧស្សាហកម្មគឺក្រុមហ៊ុន Rakuten Inc ជាក្រុមហ៊ុនអេឡិចត្រូនិចយក្សបានបើកដំណើរការ សេវាកម្មទូរគមនាគមន៍ឥតខ្សែខ្នាតពេញលេញមានតម្លៃថោកជាង កាលពីខែមេសាមិនដំណើរការលើទូរស័ព្ទ iPhone ទេ។

ប្រទេសជប៉ុនគឺជាទីផ្សារ ដ៏សំខាន់បំផុតមួយសម្រាប់ Apple ហើយការដាក់បង្ហាញ ម៉ូដែលថ្មីជាធម្មតាទាក់ទាញហ្វូងមនុស្សយ៉ាងច្រើនទៅហាង៕

Most Popular

To Top