សេអ៊ូល៖ ក្រុមហ៊ុន Hyundai Motor Co និងសម្ព័ន្ធក្រុមហ៊ុន Kia Motors Corp របស់ខ្លួនបានឲ្យដឹងនៅថ្ងៃអង្គារនេះថាពួកគេបានចាប់ផ្តើមប្រតិបត្តិការឡើងវិញនៅរោងចក្រភាគច្រើននៅឯបរទេសរបស់ពួកគេ ចំពេលមានសញ្ញានៃការរីករាលដាលនៃវីរុសកូវីដ-១៩ អាចឈានដល់កំរិតកំពូល។
អ្នកនាំពាក្យក្រុមហ៊ុនបានឲ្យដឹងតាមទូរស័ព្ទថា រោងចក្ររបស់ក្រុមហ៊ុនហ៊ីយ៉ាន់ដាយ នៅប្រេស៊ីល និងរោងចក្ររបស់ក្រុមហ៊ុន Kia នៅម៉ិចស៊ិកូ នៅតែត្រូវបានផ្អាកដើម្បីគ្រប់គ្រងស្តុកខណៈវីរុសកូវីដ-១៩ បន្តប៉ះពាល់ដល់ការលក់រថយន្ត។
លោកបានបញ្ជាក់ថា“ រោងចក្រក្រៅប្រទេសរបស់ក្រុមហ៊ុនផលិតរថយន្តឥឡូវនេះបានដំណើរការហើយទោះបីជាពួកគេបានចាប់ផ្តើមផលិតកម្មឡើងវិញនៅកម្រិតមួយទាបក៏ដោយ”៕ដោយ ឈូក បូរ៉ា