អង់គ្លេស៖ចក្រភពអង់គ្លេសកំពុងសាកល្បង ប្រើដ្រូនដែលមានទំហំប៉ុន រថយន្ត ដើម្បីបញ្ជូនគ្រឿងផ្គត់ផ្គង់វេជ្ជសាស្រ្តទៅកាន់ មន្ទីរពេទ្យយ៉ាងរហ័ស និងជួយ បន្ធូរសម្ពាធលើប្រព័ន្ធសុខាភិបាលរបស់ប្រទេសក្នុងពេល មានវិបត្តិជំងឺកូរ៉ូណាយោង តាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។
ការបញ្ជូនជាលើកដំបូងត្រូវ បានបញ្ចប់ជាផ្លូវការ នៅពេលយន្តហោះស្លាបធំបញ្ចប់ ការសាកល្បងនៅព្រលានយន្តហោះភាពខាងត្បូង នៃចក្រភពអង់គ្លេស។ វាបានចុះចត១០នាទីក្រោយមកនាអាកាសយានដ្ឋាន មួយនៅកោះ Isle of Wight ចម្ងាយ១២ គីឡូម៉ែត្រ ជាកន្លែងដឹកទំនិញគំរូវេជ្ជសាស្ត្របញ្ជូន ទៅមន្ទីរពេទ្យក្នុងតំបន់។
ការសាកល្បងនេះធ្វើឡើង ដោយសារតែជំងឺកូរ៉ូណា បានឆ្លងរាលដាលដែល មើលឃើញការធ្វើដំណើរនិងការដឹកជញ្ជូនជាច្រើន ត្រូវបានបិទនៅជុំវិញ ពិភពលោកយ៉ាងមាន ប្រសិទ្ធិភាព នៅពេលអាជ្ញាធរព្យាយាមបំបែកមនុស្សដើម្បីកំណត់ការឆ្លង។ អាជ្ញាធរកំពុងដំណើរការកម្មវិធីដ្រូននិយាយថា ការបញ្ជូនតាមអាកាស អាចកាត់បន្ថយការចំណាយ និងពេលវេលាដឹកជញ្ជូននៃការផ្គត់ផ្គង់វេជ្ជសាស្ត្រជាពិសេស ក្នុងអំឡុងពេលមានវិបត្តិសុខភាព ដូចជាជំងឺរាតត្បាតរ៉ាំរ៉ៃ។ គេរំពឹងថាវានឹងត្រូវប្រើ ក្នុងករណីតែ២ឬ៣ ប៉ុណ្ណោះសម្រាប់ មន្ទីរពេទ្យពិបាកទៅដល់។
លោក James Scanlan សាស្រ្តាចារ្យផ្នែកឌីហ្សាញអវកាស នៅសាកលវិទ្យាល័យ Southampton មានប្រសាសន៍ថា មានតំបន់ជាច្រើននៅ ចក្រភពអង់គ្លេស ដែលមានបណ្តាញភ័ស្តុភារខ្សោយ ហើយយន្តហោះនេះគឺជាដំណោះស្រាយ ចំពោះបញ្ហានោះ៕