បច្ចេកវិទ្យា

យន្តហោះ ចម្បាំងបំបំាងកាយ ដ៏ទំនើបអាមេរិក F-22 Raptor គ្រោះថ្នាក់ ធ្លាក់នៅផ្លរីដា

បរទេស៖កងកម្លាំងទ័ពអាកាស សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ យន្តហោះចម្បាំងបំបាំងកាយដ៏ទំនើបរបស់ សហរដ្ឋអាមេរិក F-22 Raptor បានគ្រោះថ្នាក់ធ្លាក់ នៅមូលដ្ឋានកងទ័ពអាកាស Eglin នៅថ្ងៃសុក្រសប្ដាហ៍នេះ ប៉ុន្តែពីឡុតបានលោតចេញ បានដោយសុវត្ថិភាព។

ហេតុការណ៍ធ្លាក់យន្តហោះចម្បាំងដ៏ទំនើបនេះ បានកើតមានឡើង នៅចម្ងាយប្រហែល១២ម៉ាយ នៅភាគឦសាន នៃមូលដ្ឋានកងទ័ពអាកាស Eglin ក្នុងខណៈកំពុងតេស្តសាកល្បងនិងហ្វឹកហាត់ធ្វើការហោះហើរ តាមប្រក្រតីធម្មតា។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ មន្ត្រីនៅមូលដ្ឋាន ទ័ពអាកាសនោះ បាននិយាយប្រាប់ថា ពីឡុតបានលោតចេញពីយន្តហោះនោះបានដោយសុវត្ថិភាព ហើយត្រូវបាន បញ្ជូនទៅមន្ទីរពេទ្យ Medical Group នៅមូលដ្ឋានទ័ពអាកាស ដើម្បីធ្វើការវាយតម្លៃនិង ពិនិត្យមើលសុខភាព៕

Most Popular

To Top