បច្ចេកវិទ្យា

Shibuya ផ្តល់នូវ អត្ថប្រយោជន៍ ដល់ សិស្សានុសិស្សថ្នាក់ ឧត្តមជាមួយថេប្លេត Surface Go 2

តូក្យូ៖ Shibuya បាននិយាយថា សម្រាប់អ្នកបានរស់ នៅ និងធ្វើការនៅក្នុងប្រទេសជប៉ុន ជាពិសេសក្នុងនាមជាគ្រូបង្រៀន ភាសាអង់គ្លេសនៅតាម សាលាជប៉ុន ពេលនោះអ្នកអាចដឹងថា បច្ចេកវិទ្យាខ្ពស់របស់ប្រទេសជប៉ុន នៅតែមានការបំភាន់ទៀតឡើយ។

ក្រុមហ៊ុនជប៉ុនឈានមុខគេក្នុង ការផលិតបច្ចេកវិជ្ជាទំនើប សម្រាប់ការប្រើប្រាស់ជាលក្ខណៈបុគ្គលការិយាល័យជាច្រើន នៅតែប្រើបច្ចេកវិទ្យាចាស់ដូចជា ម៉ាស៊ីនទូរសារ ហើយសាលារៀនជាច្រើនមានថ្នាក់រៀនហួស សម័យយ៉ាងខ្លាំង។ ឧទាហរណ៍សាលារៀនខ្ លះនៅតែមិនមានម៉ាស៊ីនត្រជាក់នៅក្នុងអាគារ របស់ពួកគេ។

ប៉ុន្តែសាលារៀននៅទីក្រុង តូក្យូកំពុងតែឆ្ពោះទៅរក ការធ្វើទំនើបកម្មយឺតៗដូចប្រព័ន្ធសាលាសាធារណៈ Shibuya ប្រកាសថា ពួកគេនឹងណែនាំថេប្លេត Microsoft Surface Go 2 នៅតាមសាលាបឋមសិក្សា សាធារណៈ និងមធ្យមសិក្សា ទាំងអស់ដើម្បីជួយសិស្សក្នុងការសិក្សារបស់ពួកគេ។

Surface Go 2 ត្រូវបានគេជ្រើសរើសជាថេប្លេត ដ៏ល្អបំផុតសម្រាប់សិស្ស ពីព្រោះវាមិនត្រឹមតែបំពេញតាមតម្រូវការស្តង់ដារ ដែលចាំបាច់សម្រាប់ កម្មវិធីសិក្សាថ្មីរបស់សកលវិទ្យាល័យអប់រំ និងច្នៃប្រឌិតសកល សម្រាប់ទាំងអស់គ្នា (GIGA)។

ប៉ុន្តែក៏មានថាមពលដើម្បីដំណើរការឧបករណ៍ បង្រៀនឌីជីថលផងដែរ។ វាក៏អនុញ្ញាតឲ្យសរសេរនៅលើអេក្រង់ជាមួយ Surface Pen មានកាមេរ៉ាទាំងសងខាង ហើយវាសមស្របបំផុតសម្រាប់ការប្រើប្រាស់កញ្ចប់កម្មវិធីសាលា GIGA ៕ ដោយ៖លី ភីលីព

Most Popular

To Top