បរទេស៖ កងកម្លាំងទ័ពអាកាស សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ យន្តហោះចម្បាំងបំបាំងកាយ ដ៏ទំនើបរបស់សហរដ្ឋអាមេរិក F-22 Raptor បានគ្រោះថ្នាក់ធ្លាក់នៅមូលដ្ឋានកងទ័ពអាកាស Eglin នៅថ្ងៃសុក្រសប្ដាហ៍នេះ ប៉ុន្តែពីឡុតបានលោតចេញបានដោយសុវត្ថិភាព។
ហេតុការណ៍ធ្លាក់យន្តហោះ ចម្បាំងដ៏ទំនើបនេះ បានកើតមានឡើង នៅចម្ងាយប្រហែល១២ម៉ាយ នៅភាគឦសាននៃមូលដ្ឋានកងទ័ពអាកាស Eglin ក្នុងខណៈកំពុងតេស្តសាកល្បងនិងហ្វឹកហាត់ធ្វើការ ហោះហើរតាមប្រក្រតីធម្មតា។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ មន្ត្រីនៅមូលដ្ឋានទ័ពអាកាសនោះ បាននិយាយប្រាប់ថា ពីឡុតបានលោតចេញពីយន្តហោះនោះបានដោយសុវត្ថិភាព ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Medical Group នៅមូលដ្ឋានទ័ពអាកាស ដើម្បីធ្វើការវាយតម្លៃនិងពិនិត្យមើលសុខភាព៕ ប្រែសម្រួល៖ប៉ាង កុង