បរទេស៖យោងតាមកាសែតវ៉ាស៊ិនតោនប៉ុស្តិ នៅថ្ងៃអង្គារទី១៩ខែឧសភានេះបានចុះផ្សាយថាប្រទេសអ៊ីស្រាអ៊ែលទំនង ជាភាគីដែលមាន ការពាក់ព័ន្ធនិង នៅពីក្រោយការវាយប្រហារដោយអ៊ិនធឺណេតលើផែនៃ ប្រទេសអ៊ីរ៉ង់ដែលមាន ឈ្មោះថាShahid Rajaeeកាលពីដើមខែកន្លងមក។
ការវាយប្រហារតាម អ៊ិនធឺណេតនោះបានធ្វើឲ្យមានការ កកស្ទះដល់ផ្លូវ ធ្វើដំណើរ តាមទឹកនិងផ្លូវគោករបស់ទីតាំង ផែទាំងមូល។ដកស្រង់សម្តីជាមួយ នឹងមន្ត្រី ដែលសុំមិនបញ្ចេញ ឈ្មោះរបស់ អាមេរិកនិង រដ្ឋាភិបាលបរទេសជាច្រើនផ្សេងទៀត បានអោយ ដឹងថាការរំខានដល់ កុំព្យូទ័ររបស់អ៊ីរ៉ង់កាលពីថ្ងៃទី ៩ ឧសភាគឺធ្វើឡើងដើម្បីសងសឹកចំពោះផែនការវាយលុកតាម អ៊ីនធឺណេតទៅលើប្រព័ន្ធចែកចាយ ទឹកជនបទរបស់អ៊ីស្រាអែល។
ទោះបីជាយ៉ាងណាក្តីស្ថាន ទូតអ៊ីស្រាអែល ប្រចាំទីក្រុងវ៉ាស៊ីនតោន មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយ ពីកាសែតរ៉យទ័រ និងកាសែតផ្សេងៗ នោះឡើយ៕
ប្រែសម្រួល៖ស៊ុនលី