អង់គ្លេស៖រូបវិទូនៅចក្រភពអង់គ្លេសបាន បង្កើតរូបធាតុទី៥ចេញពីបន្ទប់ទទួលភ្ញៀវរបស់ នាងក្នុងកំឡុងពេលពួកគេសម្រេចចិត្តចាក់សោរនៅក្នុងផ្ទះ ដើម្បីការពារមេរោគកូរ៉ូណាវីដោយប្រើបច្ចេកវិទ្យាកង់ទិច នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។
លោកស្រីវេជ្ជបណ្ឌិត Amruta Gadge មកពីសាកលវិទ្យាល័យ Sussex បានបង្កើត Bose-Einstein Condensate (BEC) គឺជារូបធាតុមួយ ដែលមានអាតូមត្រជាក់ខ្លាំងរួមផ្សំគ្នាហើយមើលទៅដូចជា ពួកវាជាអង្គតែមួយ។ ទោះបីជាធ្វើការពីបន្ទប់ទទួលភ្ញៀវ របស់នាងចម្ងាយ២ម៉ាយពីបន្ទប់ពិសោធន៍ក៏ដោយ ក៏វេជ្ជបណ្ឌិត Gadge អាចប្រើប្រាស់កុំព្យូទ័ររបស់នាងដើម្បីគ្រប់គ្រងឡាស៊ែរ រលកវិទ្យុ និងបង្កើត BEC។
អ្នកស្រាវជ្រាវនៅនាយកដ្ឋានកង់ទិច នៃសាកលវិទ្យាល័យគិតថា វាជាលើកទីមួយហើយដែលមាន នរណាម្នាក់បង្កើត BEC ពីចម្ងាយនៅក្នុងមន្ទីរពិសោធន៍ ដែលមិនមានមន្ទីរពិសោធន៍ពីមុន។ សមិទ្ធិផលនេះអាចផ្តល់ជាផែនការសម្រាប់ការប្រើប្រាស់កុំព្យូទ័រ ដើម្បីដំណើរការបច្ចេកវិទ្យាកង់តូមពីចម្ងាយ។
នៅក្នុងបរិដ្ឋានដែលមិនអាចចូលដំណើរការ បានដូចជាលំហ ឬក្រោមទឹក ចំពោះបច្ចេកវិទ្យា Quantum ប្រើឥទ្ធិពលគួរឲ្យខ្លាចនៃរូបវិទ្យាកង់ទិចដើម្បីបង្កើនល្បឿន ដំណើរការព័ត៌មានយ៉ាងខ្លាំង ដែលអាចនាំឲ្យកុំព្យូទ័រ មានឥទ្ធិពលបំផុតនៅលើផែនដី៕ ដោយ៖លី ភីលីព




