បច្ចេកវិទ្យា

រថយន្តដឹកជញ្ជូន កុងតឺន័រ ប្រែងក្លាយ ជាមន្ទីរពិសោធន៍ មេរោគ COVID-១៩ ដែលមានតម្លៃ ថោកបំផុត

អង់គ្លេស៖ការសិក្សាបានរកឃើញថា រថយន្តដឹកជញ្ជូនទំនិញប្រភេទ កុងតឺន័រអាចត្រូវបានបំលែងទៅជាមន្ទីរពិសោធន៍ COVID-១៩ ស្វ័យប្រវត្តដែលបំពាក់ដោយ មនុស្សយន្តមានសមត្ថភាពអាចដំណើរការការធ្វើតេស្តិ៍ អ្នកជំងីបានរហូតដល់ ២,៤០០នាក់ក្នុងមួយថ្ងៃនេះបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។

អ្នកវិទ្យាសាស្ត្រមកពី OpenCell.bio និង King’s College London បានធ្វើការជាមួយក្រុមហ៊ុនមួយដែលមានឈ្មោះថា Opentrons Labworks ដើម្បីបង្កើតមន្ទីរពិសោធន៍ដើរដោយថាមពលមនុស្សយន្តយ៉ាងលឿន។ ក្រុមនេះនិយាយថា វាជាមន្ទីរពិសោធន៍មានមុខងារពេញលេញដំបូងគេអាចត្រូវបានដាក់ ពង្រាយភ្លាមៗនៅគ្រប់ទីកន្លែងក្នុងពិភពលោកសម្រាប់ការធ្វើតេស្តិ៍រកមេរោគ ហើយអាចដំណើរការការ ធ្វើតេស្តិ៍ចំនួន ២,៤០០នាក់ ក្នុងមួយថ្ងៃ។

ប្រព័ន្ធនេះប្រើមនុស្សយន្តដោះស្រាយរាវដែល មានតម្លៃទាបដើម្បីរកឲ្យឃើញវត្តមាននៃវីរុស SARS-CoV-2 នៅក្នុងគំរូដែលបានដាក់ជូន សម្រាប់ការសាកល្បងដោយសាធារណជន។ ពួកគេបានហៅថា CONTAIN វាគឺជាការរចនាប្រភព បើកចំហរដោយ ប្រើការផ្គត់ផ្គង់ និងភ្នាក់ងារដែលមិនមែនជាកម្មសិទ្ធិ របស់ក្រុមហ៊ុនណាមួយ មានន័យថា វាមិនមានបញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់ដូចគ្នានឹងសេវាកម្មតេស្តិ៍រក មេរោគឆ្លងដទៃទៀតទេ។

នាយកប្រតិបត្តិ OpenCell លោកស្រី Helene Steiner មានប្រសាសន៍ថាថា គម្រោងនេះគឺជាជំហានសំខាន់មួយក្នុងការបង្កើនចំនួនមន្ទីរ ពិសោធន៍ដែលមានការទទួលស្គាល់ដែលមានសមត្ថភាពធ្វើតេស្តិ៍ COVID-១៩ ។

លោក Steiner បន្តថា យើងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយ និយតករដើម្បីធានាថាប្រព័ន្ធមន្ទីរពិសោធន៍សាកល្បងរបស់យើងនៅតែមានសមត្ថភាព ខ្ពស់គុណភាពទាប និងបំពេញតាមស្តង់ដារយ៉ាងតឹងរឹងត្រូវការដើម្បីអនុវត្តការធ្វើតេស្តិ៍ ចំនួនប្រជាជន៕
ដោយ៖លី ភីលីព

Most Popular

To Top