បច្ចេកវិទ្យា

សហរដ្ឋអាមេរិក ស្នើឲ្យធ្វើការរឹតបន្តឹង ដល់ការធ្វើដំណើរ លើប្រទេសប្រេស៊ីល ដោយសារឆ្លងជំងឺកូវីដ១៩

វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ថា ខាងសេតវិមាន បានប្រកាសឲ្យដឹងកាលពី ថ្ងៃអាទិត្យឲ្យមានការរឹតត្បិតលើការធ្វើដំណើរទៅ លើប្រទេស ប្រេស៊ីល ដែលបានក្លាយ ជាប្រទេសលំដាប់លេខ២ដោយមានអ្នកឆ្លងជំងឺកូវីដ១៩ ច្រើនបំផុត ។

នៅក្នុងសេចក្តីថ្លែងការណ៍ មួយចេញដោយសេតវិមាន បានឲ្យដឹងថា “ថ្ងៃនេះ លោកប្រធានាធិបតី បានធ្វើការសម្រេចចិត្តដោយដាក់ ចេញវិធានការមួយដើម្បីការពារដល់ប្រទេសរបស់យើងដោយ ទប់ស្កាត់ការចូលមករបស់ក្រុម សម្ព័ន្ធមិត្តដែលជាអ្នកមកពីប្រេស៊ីលក្នុងអំឡងពេល១៤ថ្ងៃ មុនពេលដែលសហរដ្ឋអាមេរិក ស្វែងរកឃើញថាមិនមានឆ្លងជំងឺ” ។

សេតវិមានបានឲ្យដឹងថា បទបញ្ជានឹងចូលជាធរមានចាប់ពីម៉ោង ១១និង៥៩នាទីល្ងាចត្រូវនឹងម៉ោងលោក ខាងកើតត្រឹមថ្ងៃទី២៨ ខែឧសភា ។

គិតត្រឹមរសៀលថ្ងៃអាទិត្យ ប្រេស៊ីល មានករណីឆ្លងជំងឺកូវីដ១៩ចំនួន៣៤៧.៣៩៨នាក់ ជាមួយគ្នានេះដែរ មានអ្នកស្លាប់ជាង២២.០០០នាក់ ។ ទន្ទឹមនឹងនេះដែរ សហរដ្ឋអាមេរិក មានឆ្លងជំងឺជាង១,៦៤លាននាក់ និងមានអ្នកស្លាប់រហូតដល់ជាង៩៧.០០០នាក់ ។ នេះបើយោងតាមសាកលវិទ្យាល័យ Johns Hopkins University បានឲ្យដឹងដូច្នេះ ៕ ប្រែសម្រួលដោយ៖ម៉ៅ បុប្ផាមករា

Most Popular

To Top