បច្ចេកវិទ្យា

ក្រុមហ៊ុន បច្ចេកវិទ្យាយក្សចិន ទិះតៀន អាមេរិក ចូលចិត្ត ធ្វើអាជីវកម្មបែប នយោបាយ

បរទេស៖នថ្ងៃចន្ទទី២៥ខែឧសភានេះ ក្រុមហ៊ុនបច្ចេកវិទ្យាធំបំផុតមួយ របស់ប្រទេសចិនបានបើកការរិះគន់ចំៗ ទលើរដ្ឋបាល របស់លោក Trump ថា ចូលចិត្តធ្វើអាជីវកម្ម បែបនយោបាយ។

ការលើកឡើងបែបនេះ ត្រូវបានគេមើលឃើញថា ធ្វើឡើងនៅបន្ទាប់ពីអាមេរិក បានប្រកាសដាក់ទណ្ឌកម្មនាំចេញទៅលើ សហគ្រាសចិននិងអង្គភាព រដ្ឋាភិបាលនៃប្រទេសចិនចំនួន ៣៣ បន្ថែមទៀត។

វិធានការណ៍ថ្មីដែលបានប្រកាសកាលពី ថ្ងៃសុក្រនេះគឺជាផ្នែកមួយនៃយុទ្ធនាការ របស់ អាមេរិកក្នុងការប្រឆាំងនឹងក្រុមហ៊ុន ទាំងឡាយរបស់ចិន ដែលក្រុងវ៉ាស៊ីនតោនតែងតែ និយាយថាពួកគេគឺជាការគំរាមកំហែងផ្នែក សន្តិសុខឬពាក់ព័ន្ធនឹង ការរំលោភសិទ្ធិមនុស្ស។

ជាការឆ្លើយតបរដ្ឋាភិបាលក្រុងប៉េកាំង បានធ្វើការរិះគន់ចំពោះវិធានការណ៍ ដែលបានដាក់លើក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Huawei និងក្រុមហ៊ុនចិនផ្សេងៗ ទៀតប៉ុន្តែមិនទាន់បាននិយាយថាតើនឹងសងសឹក ឬយ៉ាងណានោះដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top