បច្ចេកវិទ្យា

កូរ៉េខាងជេីង​ រិះគន់អាមេរិក​ ចំពោះការចោទប្រកាន់ ជុំវិញការវាយប្រហារ តាមអ៊ីនធឺណិត

សេអ៊ូល៖​ ប្រទេសកូរ៉េខាងជើង​ នៅថ្ងៃសុក្រនេះបានរិះគន់មហាអំណាចសហរដ្ឋអាមេរិក​ ចំពោះការចេញសេចក្តីណែនាំកាលពីខែមុនជុំវិញការគំរាមកំហែងតាមអ៊ីនធឺណិតរបស់របបកុម្មុយនិស្ត​ នេះបេីយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​ យុនហាប់។ 

 ក្រសួងការបរទេសរបស់ទីក្រុងព្យុងយ៉ាងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេសនៅលើគេហទំព័ររបស់ខ្លួនថា“ ដើម្បីនិយាយឱ្យច្បាស់រដ្ឋរបស់យើង​ មិនមានអ្វីដែលត្រូវធ្វើទាល់តែសោះ​ ជាមួយនឹងអ្វីដែលត្រូវបានទាមទារដោយសហរដ្ឋអាមេរិក​ ដែលជាការគំរាមកំហែងតាមអ៊ីនធឺណិត។

សេចក្តីថ្លែងការណ៍នោះបានបន្ថែមថា​ សហរដ្ឋអាមេរិក​ គួរតែដឹងច្បាស់ថា​ ពាក្យសម្ដី​ និងសកម្មភាព​ ដែលគ្មានតម្លៃ​ និងត្រូវបានបង្កើតឡើងដោយខ្លួនឯង​ នឹងលែងមានប្រសិទ្ធភាពប្រឆាំងនឹងសហគមន៍អន្តរជាតិទៀតហើយ៕ដោយ​ ឈូក​ បូរ៉ា

Most Popular

To Top