ស៊ីដនី៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Google របស់សហរដ្ឋអាមេរិក បានច្រានចោលទំាងស្រុងសម្រាប់ការទាមទារ ឲ្យខ្លួនបង់ប្រាក់រាប់រយលានដុល្លារ ក្នុងមួយឆ្នាំជាសំណងដល់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន អូស្រ្តាលីក្រោមកិច្ចព្រមព្រៀងចែក រម្លែកប្រាក់ចំណូលដែលកំណត់ដោយរដ្ឋាភិបាលខ្លួន យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។
នាយកប្រតិបត្តិកំពូល របស់ក្រុមហ៊ុននៅអូស្រ្តាលី បានមានប្រសាសន៍ថា Google រកប្រាក់ចំណូលត្រឹមតែ១០លានដុល្លារ អូស្រ្តាលីស្មើ៦,៧ លានដុល្លារ អាមេរិកក្នុងមួយឆ្នាំពីការផ្សាយពាណិជ្ជកម្មទាក់ទង នឹងព័ត៌មានដែលជាចំណែក មួយនៃការប៉ាន់ស្មាន របស់អ្នកឃ្លាំមើលរដ្ឋាភិបាល សម្រាប់វិស័យនេះ។
អ្នកឃ្លាំមើលនៅជុំវិញពិភពលោក បាននិយាយថា អូស្រ្តាលីគ្រោងបង្ហាញផែនការ ដើម្បីបង្ខំឲ្យក្រុមហ៊ុនអ៊ីនធរណេតធំៗ ចែកចាយប្រាក់ចំណូលដែល ពួកគេទទួលបានពីព័ត៌មានសម្រាប់សេវាកម្ម របស់ពួកគេ។ និយតករប្រកួតប្រជែង របស់ប្រទេសនេះគឺ ACCC បានប៉ាន់ប្រមាណថា Google និង Facebook រួមគ្នារកចំណូលបានចំនួន ៦,០ ពាន់លានដុល្លារ អូស្ត្រាលីស្មើ៤,០ ពាន់លានដុល្លារអាមេរិក ក្នុងមួយឆ្នាំពីការផ្សាយពាណិជ្ជកម្មនៅអូស្ត្រាលី។
ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ឈានមុខគេបានទាមទារឲ្យក្រុមហ៊ុន ទាំង២បង់លុយយ៉ាងតិច ១០ ភាគរយជារៀងរាល់ឆ្នាំដល់ អង្គភាពសារព័ត៌មានក្នុងស្រុក ដោយពួកគេនិយាយថា ការបាត់បង់ប្រាក់ចំណូល យ៉ាងច្រើននៃប្រាក់ចំណូល ពីការផ្សាយពាណិជ្ជកម្មដល់ក្រុមហ៊ុនយក្ស បច្ចេកវិទ្យា៕ ដោយ៖លី ភីលីព