បច្ចេកវិទ្យា

រដូវមេរោគកូរ៉ូណា មនុស្សរាប់លាននាក់ លើពិភពលោកនាំប្រើប្រាស់ សេវាកម្មវីដេអូ របស់ Zoom

កាលីហ្វ៖ប្រព័ន្ធទំនាក់ទំនងវីដេអូថ្មី Zoom កំពុងរីកចម្រើនយ៉ាងឆាប់រហ័សជាងអណ្តូងរ៉ែមាស លើប្រព័ន្ធអ៊ីនធើណេតចុងក្រោយបង្អស់ នៅពេលមនុស្សរាប់លាននាក់ បានប្រមូលផ្តុំគ្នាប្រើសេវាសន្និសីទ ប្រជុំ មិត្តរួមការងារ មិត្តភក្តិ និងក្រុមគ្រួសារ ខណៈពួកគេមិនបានជួន ជុំគ្នាផ្ទាល់រដូវមេរោគកូរ៉ូណាយោងតាមការចេញផ្សាយពី គេហទំព័រជប៉ុនធូដេ។

ប្រាក់ចំណូលរបស់ក្រុមហ៊ុន Zoom សម្រាប់ត្រីមាសទី១ឆ្នាំសារពើពន្ធរបស់ខ្លួនបានកើនឡើងទ្វេដងបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដល់ ៣២៨លានដុល្លារ ដោយទទួលបានប្រាក់ចំណេញ ២៧ លានដុល្លារពោលគឺកើនឡើងពី១៩៨.០០០ ដុល្លារកាលពីឆ្នាំមុន។ ចំនួននេះលើសពីការរំពឹងទុករបស់អ្នកវិភាគដែលផ្តល់នូវការកើនឡើងមួយផ្សេងទៀតដល់ភាគហ៊ុនបាន ធ្លាក់ចុះដោយកើនឡើងច្រើនជាង៣ដងនៃតម្លៃរហូតមកដល់ ពេលនេះ។ 

ភាគហ៊ុនរបស់ក្រុមហ៊ុន Zoom បានកើនឡើងជិត៣ភាគរយក្នុងការធ្វើពាណិជ្ជកម្មបន្តដល់ ២១៣,៦០ ដុល្លារពោលគឺច្រើនជាង ៥ ដងនៃតម្លៃលក់ជាសាធារណៈ ដំបូងរបស់ក្រុមហ៊ុនដែលមានចំនួន ៣៦ ដុល្លារតិចជាង ១៤ ខែ៕
ដោយ៖លី ភីលីព

Most Popular

To Top