កូរ៉េខាងត្បូង៖ក្រុមហ៊ុនកូរ៉េខាងត្បូងប្រហែល២០កំពុងតែសំឡឹងមើលទឹកប្រាក់រាប់ពាន់លានដុល្លាររបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរួមមាន ក្រុមហ៊ុន Uber ក្រុមហ៊ុន Tesla និងក្រុមហ៊ុន Google parent Alphabet ជាមួយរថយន្តបើកបរដោយខ្លួនឯងយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។
ការបើកដំណើររបស់ក្រុមហ៊ុន RideFlux រួមជាមួយវិស្វករដែលបោះបង់ការងារមានប្រាក់ខែច្រើនជាមួយក្រុមហ៊ុនមានកិត្យានុភាពបំផុតនៅភាគខាងត្បូង ដើម្បីព្យាយាមបង្កើតក្រុមហ៊ុនចែករម្លែកជិះសម្រាប់ប្រទេសជាតិ មានបច្ចេកវិទ្យាខ្ពស់។ រថយន្ត Hyundai Ioniq ត្រូវបានកែលម្អដោយបំពាក់ដោយកាំមេរ៉ា និងឧបករណ៍ចាប់សញ្ញាជិត គឺជាយានយន្តដំបូងគេ ដែលផ្តល់ សេវាកម្មទៀងទាត់នៅលើផ្លូវសាធារណៈក្នុងប្រទេស។
អស់រយៈពេល២សប្តាហ៍ហើយដែលរថយន្តនេះកំពុងដឹកជញ្ជូនអតិថិជនពីព្រលានយន្តហោះ នៅលើកោះទេសចរណ៍Jeju ទៅកាន់មជ្ឈមណ្ឌលសេវាកម្មរបស់ក្រុមហ៊ុនSoCar ។
លោក Park Jung-hee ស្ថាបនិក និងជានាយកប្រតិបត្តិបាននិយាយថា ផ្លូវដែលមានចម្ងាយ ៥ គីឡូម៉ែត្រលើផ្លូវ U-turn អ្នកថ្មើរជើងចំនួន១១ នាក់ និងចរាចរណ៍អាកាសយានដ្ឋានមានសភាពអ៊ូអរមានន័យថា វាផ្ទុកទៅដោយអថេរដែលមានសក្តានុពល បរិស្ថានល្អបំផុតក្នុងការអភិវឌ្ឍ និងកែលម្អប្រព័ន្ធ AI ៕ដោយ៖លី ភីលីព



