អង់គ្លេស៖ Telehealth startup និយាយថា ទិន្នន័យវេជ្ជសាស្រ្តឯកជនរបស់ប្រជាជន ត្រូវបានសម្របសម្រួលដោយកំហុសដែលអនុញ្ញាតឲ្យមនុស្ស មើលការពិគ្រោះយោបល់វីដេអូរបស់អ្នកប្រើផ្សេងទៀតតាម ប្រព័ន្ធអេឡិចត្រូនិចទូទាំងផ្នែកសុខភាពនេះបើយោងតាមការ ចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។
យោងទៅតាមគេហទំព័រ Babylon Healthថា អ្នកប្រើប្រាស់មួយចំនួនតូចដែលមាន ទីតាំងនៅចក្រភពអង់គ្លេសត្រូវបានរងផលប៉ះពាល់ដោយបញ្ហា សូហ្វវែរឥឡូវនេះត្រូវបានជួសជុលឡើងវិញ។ ខណៈអ្នកប្រើប្រាស់តែ ៣ នាក់ត្រូវបានបញ្ជាក់ថា បានរងផលប៉ះពាល់អ្នកប្រើម្នាក់ឈ្មោះ Rory Glover បានរាយការណ៍ពីកំហុសកម្មវិធី នៅលើបណ្តាញសង្គម Twitter បាននិយាយថា កំហុសនេះអនុញ្ញាតឲ្យលោកមើលកំណត់ត្រាជាង ៥០ ពីអ្នកជំងឺផ្សេងទៀត។
លោក Glover បានប្រាប់ BBC ថា ដំបូងខ្ញុំមានការភ្ញាក់ផ្អើលខ្លាំងណាស់។ លោកមិនរំពឹងថា នឹងឃើញអ្វីដូចនោះទេ នៅពេលអ្នកកំពុងប្រើកម្មវិធីដែលទុកចិត្ត ហើយវាពិតជាគួរឲ្យភ្ញាក់ផ្អើលណាស់ដែលបានឃើញកំហុសដ៏ធំធេងបែបនេះ។ បញ្ហានេះត្រូវបានគេរាយការណ៍ បន្ទាប់ពីក្រុមហ៊ុនបានណែនាំមុខងារថ្មីមួយធ្វើឲ្អ្នកប្រើប្រាស់ផ្លាស់ប្តូរពីសំឡេងទៅជាការប្រឹក្សាតាមវីដេអូនៅចំកណ្តាលនៃការហៅទូរស័ព្ទ៕ដោយ៖លី ភីលីព


