អាមេរិក៖ ក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយសង្គម Twitter កំពុងសាកល្បងមុខងារថ្មី មួយដែលអំពាវនាវឲ្យអ្នកប្រើប្រាស់ អានអត្ថបទមុនពេល ចែករម្លែកលើបណ្តាញ ក្នុងគោលបំណងបញ្ឈប់ ការរីករាលដាលនៃព័ត៌មានមិនពិត នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
គេហទំព័រប្រព័ន្ធផ្សព្វផ្សាយ សង្គមកំពុងសាកល្បងមុខងារថ្មីមួយ ដែលព្រមានអ្នកប្រើប្រាស់ ដែលព្យាយាមយកអត្ថបទសារឡើងវិញ ដោយមិនចាំបាច់ចុចលើវាជាមធ្យោបាយ ដើម្បីជួយលើកកម្ពស់ការ ពិភាក្សាដែលមានព័ត៌មាន។
ក្រុមហ៊ុនបានចែករម្លែក នៅក្នុងសេចក្តីប្រកាសមួយ នៅលើបណ្តាញសង្គម Twitter ថា យើងកំពុងសាកល្បង ប្រអប់បញ្ចូលថ្មីនៅលើប្រព័ន្ធប្រតិបត្តិការ Android នៅពេលអ្នករម្លងអត្ថបទដែល អ្នកមិនទាន់បានបើកនៅលើ Twitter យើងអាចនឹងសួរថា តើអ្នកចង់បើកវាជាមុនទេ។
ក្នុងរយៈកាលប៉ុន្មានខែកន្លងមកនេះ Twitter បានរងនូវការចោទប្រកាន់ពីព័ត៌មានមិនពិត ដើម្បីផ្សព្វផ្សាយពត៌មានរបស់ខ្លួន ប៉ុន្តែឥឡូវនេះគេកំពុងតែ ប្រើវិធីសាស្រ្តខ្លាំងក្លាជាងមុន នៅពេលនិយាយអំពី ការត្រួតពិនិត្យការពិត និងមាតិកាផ្សេងទៀត ដែលត្រូវបានចែករម្លែក នៅលើគេហទំព័រ ៕
ដោយ៖ លី ភីលីព


