អាមេរិក៖ ក្រុមហ៊ុនផ្សព្វផ្សាយ លើបណ្តាញសង្គម WhatsApp និយាយថា ខ្លួនបានកែបញ្ហាមួយដែល បណ្តាលឲ្យលេខទូរស័ព្ទរបស់អ្នកប្រើប្រាស់មួយចំនួន បង្ហាញលើកម្មវិធី Search របស់ Google ដោយមិនដឹងខ្លួនទៅវិញ ក្រោយពីអ្នកស្រាវជ្រាវបាន រាយការណ៍អំពីបញ្ហា នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
ដំណោះស្រាយរបស់វេទិកានេះ កើតឡើងតែប៉ុន្មានថ្ងៃ បន្ទាប់ពីអ្នកស្រាវជ្រាវបានរាយការណ៍ អំពីបញ្ហានេះទៅមុខងារ “ចុចដើម្បីជជែក” របស់ WhatsApp បង្កើតជាតំណភ្ជាប់សាមញ្ញដែលអាចប្រើដើម្បីចូលរួមជជែក។ យោងតាមអ្នកស្រាវជ្រាវ Athul Jayaram បានឲ្យដឹងថា បញ្ហានេះបានប៉ះពាល់ដល់លេខទូរស័ព្ទយ៉ាងតិច ៣០០,០០០ លេចចេញនៅក្នុង Google នៅពេលស្វែងរក“ គេហទំព័រ: we.me” ។
លោក Jayaram និយាយថា ចំនួននេះត្រូវបានចង្អុលបង្ហាញដោយGoogle ដោយសារតែកម្មវិធី WhatsApp ខកខានមិនបានស្នើសុំ ធ្វើឲ្យពួកគេមិនអើពើនឹង ឧបករណ៍រុករកគេហទំព័ររបស់ក្រុមហ៊ុនយក្ស ជាលក្ខណៈពិសេសលើគេហទំព័រ TechCrunch អាចរកបានសម្រាប់ អ្នកគ្រប់គ្រងគេហទំព័រ៕
ដោយ៖ លី ភីលីព