វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានស្ទាក់ចាប់យន្តហោះទម្លាក់គ្រាប់បែក និងយន្តហោះចម្បាំងរបស់រុស្ស៊ី នៅឯនាយឆ្នេរអាឡាស្កា នៅព្រឹកថ្ងៃពុធ នេះបើយោងតាមបញ្ជាការ ការពារដែនអាកាសអាមេរិកខាងជើង។
ប្រភពព័ត៌មានបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្ដហោះយោធារុស្ស៊ី បានចូលតំបន់ការពារ ដែនអាកាសអាឡាស្កាហើយត្រូវបានស្ទាក់ចាប់ ដោយយន្ដហោះចម្បាំង របស់សហរដ្ឋអាមេរិក ដែលគាំទ្រដោយនាវាដឹកប្រេងអាមេរិក។
នៅក្នុងការជួបគ្នាលើកដំបូង NORAD បានឲ្យដឹងថាយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី ២ គ្រឿងយន្តហោះចម្បាំងរុស្ស៊ី ២ គ្រឿង និងយន្ដហោះព្រមានពីលើអាកាស របស់រុស្ស៊ីបានឈានដល់ចម្ងាយ ២០ ម៉ាយល៍នៃឆ្នេរសមុទ្រអាឡាស្កា។
ទ្រង់ទ្រាយទី ២ គឺយន្តហោះទម្លាក់គ្រាប់បែក ២ គ្រឿង និងយន្ដហោះព្រមាន និងបញ្ជាយន្តហោះដែល ចេញមកក្នុងចម្ងាយ ៣២ ម៉ាយល៍ “យន្តហោះយោធារុស្ស៊ីនៅតែ ស្ថិតនៅក្នុងដែនអាកាសអន្តរជាតិ ហើយនៅពេលនោះពួកគេ មិនបានចូលដែនអាកាសអធិបតេយ្យរបស់ សហរដ្ឋអាមេរិកនោះទេ” ។
ឧត្តមសេនីយ៍ Terrence J. O’Shaughnessy មេបញ្ជាការ NORAD បានឲ្យដឹងកាលពីថ្ងៃពុធថា “ការស្ទាក់ចាប់យន្តហោះរុស្ស៊ីជាច្រើនបង្ហាញពីការត្រៀមខ្លួន និងសមត្ថភាពរបស់កម្លាំង NORAD ដើម្បីការពារទឹកដី កំណើតរបស់ខ្លួន”៕
ដោយ ឈូក បូរ៉ា