បច្ចេកវិទ្យា

ខែមិថុនា កាលពីឆ្នាំ១៩៤៨ រថយន្តPorsche ដំបូងបង្អស់បានបង្ហាញខ្លួន

៨មិថុនា កាលពីក្នុងឆ្នាំ ១៩៤៨ រថយន្តគំរូមួយដែលធ្វើពីអាលុយមីញ៉ូម និងផលិតដោយដៃត្រូវបានបិទស្លាកលេខ១ជាសំគាល់ផងនោះបានក្លាយជារថយន្តដំបូងគេដែលមានឈ្មោះជាក្រុមហ៊ុនផលិតរថយន្តប្រណីតឈានមុខគេមួយក្នុងពិភពលោកនាពេលបច្ចុប្បន្នគឺរថយន្ត Porsche។

វិស្វករផ្នែកទោចក្រយានយន្តជនជាតិអូទ្រីសលោក Ferdinand ដែលជាស្ថាបនិកក្រុមហ៊ុនPorsche បានបង្ហាញពីការរចនារយន្តដំបូងរបស់គាត់នៅឯពិព័រណ៍ពិភពលោកនៅទីក្រុងប៉ារីសនៅឆ្នាំ១៩០០។ រថយន្តដែលគ្រានោះត្រូវបានគេដំណើរការដោយថាមពលអគ្គិសនីនេះបានបំបែកកំណត់ត្រាល្បឿនលឿនរបស់ប្រទេសអូទ្រីសជាច្រើនដោយវាអាចធ្វើដំណើរក្នុងល្បឿនទៅដល់ជាង៣៥ម៉ាយក្នុងមួយម៉ោងនិងទទួលបានការកោតសរសើរជាអន្តរជាតិសម្រាប់វិស្វករវ័យក្មេងម្នាក់នេះផងដែរ។

គាត់បានក្លាយជាអគ្គនាយក នៃក្រុមហ៊ុន Austro-Daimler នៅឆ្នាំ១៩១៦ហើយក្រោយមកគាត់បានផ្លាស់ ទៅការិយាល័យកណ្តាល របស់ក្រុមហ៊ុន Daimler នៅក្នុងទីក្រុង Stuttgart ។ ក្រុមហ៊ុន Daimler បានរួមបញ្ចូលគ្នាជាមួយក្រុមហ៊ុន Benz ក្នុងទសវត្សឆ្នាំ ១៩២០ទៅជាក្រុមហ៊ុន Porsche ដែលមានជំនាញដំបូងក្នុងការ រចនារថយន្តប្រណាំងរថយន្ត Mercedes ដ៏អស្ចារ្យជាច្រើនទសវត្ស។

ក្រុមហ៊ុនPorsche បានចាកចេញពីក្រុមហ៊ុន Daimler នៅឆ្នាំ ១៩៣១ហើយបានបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួន។ ពីរបីឆ្នាំក្រោយមកមេដឹកនាំផ្តាច់ការអាល្លឺម៉ង់ លោកហ៊ីត្លែរបានអំពាវនាវឱ្យវិស្វករជួយផលិត រថយន្ដខ្នាតតូចសម្រាប់មហាជន ទូទៅហើយគ្រោងការនេះបានធ្លាក់ទៅដល់ដៃ របស់លោកវិស្វករFerdinand និងកូនប្រុសរបស់គាត់ ដែលរថយន្តនោះត្រូវបានគេស្គាល់ថា Volkswagen ៕ ប្រែសម្រួល:ស៊ុនលី

Most Popular

To Top