បច្ចេកវិទ្យា

ផ្លាស់ទីលើយាន Mars! ក្រុមវិស្វករមួយក្រុម កំពុងបង្កើតមនុស្សយន្ត មានទំហំប៉ុនសត្វល្អិតដើម្បីរុករកភព ផ្សេងទៀត

រដ្ឋកាលីហ្វ័រញ៉ា៖ ក្រុមវិស្វករនៅសាកលវិទ្យាល័យ រដ្ឋកាលីហ្វ័រញ៉ា និង Northridge កំពុងអភិវឌ្ឍមនុស្សយន្តតូចៗ ដែលមានទំហំប៉ុនសត្វល្អិត ដែលអាចជួយឲ្យពួកគេធ្វើការរុករកភពផ្សេងទៀត មានសុវត្ថិភាពនិង ប្រសិទ្ធភាពជាងមុន នេះបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។

អភិវឌ្ឍមនុស្សយន្តនេះ ដឹកនាំដោយ សាស្រ្តាចារ្យវិស្វកម្មមេកានិច លោកNhut Ho ដែលក្រុមនេះទើបតែទទួលបានជំនួយ ឥតសំណង ចំនួន ៥៣៨,០០០ ដុល្លារពីក្រសួងការពារជាតិសហរដ្ឋអាមេរិក ដើម្បីអភិវឌ្ឍបន្ថែមទៀត នូវអ្នករុករក យានអវកាសយន្តខ្នាតតូចរបស់ពួកគេ។

គោលដៅដែលវែងជាងនេះ គឺបង្កើត ឲ្យមានមនុស្សយន្តស្វយ័ត អាចធ្វើដំណើរពាសពេញផ្ទៃនៃភពផ្សេងទៀត ដើម្បីប្រមូលសំណាក និងបំពេញការងារផ្សេងៗ អាចនឹងមានការស្មុគស្មាញជាច្រើនសម្រាប់ យានឬអាចមានគ្រោះថ្នាក់ ដល់អវកាសយានិក របស់មនុស្ស៕ ដោយ៖លី ភីលីព

Most Popular

To Top