បច្ចេកវិទ្យា

ជប៉ុនផ្អាកពង្រាយ ប្រព័ន្ធការពារ មីស៊ីល Aegis Ashore

បរទេស៖ប្រទេសជប៉ុន តាមសេចក្តីរាយការណ៍ បានផ្អាកភ្លាមៗនូវគម្រោងដាក់ពង្រាយប្រព័ន្ធការពារមីស៊ីល Aegis Ashore អភិវឌ្ឍផលិតដោយសហរដ្ឋអាមេរិករបស់ខ្លួន នៅថ្ងៃចន្ទម្សិលមិញនេះ ដោយលើកឡើងពីបញ្ហាបច្ចេកទេសនិងការចំណាយកើនឡើងខ្ពស់។ 

រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក តារ៉ូ កូណូ បាននិយាយប្រាប់អ្នកសារព័ត៌មានយ៉ាងដូច្នេះថា “ដោយមើលឃើញពីការចំណាយនិងពេលវេលាដែលត្រូវការសម្រាប់ការដាក់ពង្រាយប្រើប្រាស់នោះ យើងនឹងផ្អាកដំណើរ ហើយនៅពេលពិចារណាលើការចំណាយនិងពេលវេលា យើងគ្មានជម្រើស ក្រៅពីការសម្រេចចិត្តថា វាមិនសមហេតុផល”។ 

គួរបញ្ជាក់ថា ប្រទេសជប៉ុន មានបំណងដាក់ពង្រាយប្រព័ន្ធការពារមីស៊ីលនោះ ដើម្បីទប់ស្កាត់ការគម្រាមកំហែងពីមីស៊ីលកូរ៉េខាងជើង ប៉ុន្តែកំណើននៃបញ្ហា បានធ្វើឲ្យកើនើការចំណាយពី២,១៥ពាន់លានដុល្លារ ទៅជាង៤ពាន់លានដុល្លារ រួមបញ្ចូលទាំងការចំណាយលើការទិញនិងការប្រើប្រាស់រយៈពេល៣០ឆ្នាំដែលគេរំពឹងទុក៕  ប្រែសម្រួល៖ប៉ាង កុង 

Most Popular

To Top