អាមេរិក៖បើយោងតាមការសិក្សាថ្មីបានឲ្យដឹងថា សហរដ្ឋអាមេរិកអាចផ្តល់ថាមពលអគ្គិសនីដល់បណ្តាញអគ្គិសនីរបស់ខ្លួនទាំងស្រុងជាមួយនឹង ប្រភពថាមពលអព្យាក្រឹតកាបូនបានឆាប់បំផុតនាឆ្នាំ ២០៤៥ និងដោយមិនចាំបាច់បង្កើនថ្លៃដើម ដល់អ្នកប្រើប្រាស់ឡើយនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។
យោងតាមការសិក្សាថ្មីមួយពីមជ្ឈមណ្ឌល គោលនយោបាយសាធារណៈនៃសាកលវិទ្យាល័យកាលីហ្វ័រញ៉ាថា ការផ្លាស់ប្តូរឆ្ងាយពីប្រភពថាមពល ផ្អែកលើកាបូនក៏អាចបន្ថែមការងារថ្មីចំនួន ៥៣០,០០០ កន្លែងជារៀងរាល់ឆ្នាំ ក្នុងកំឡុងពេលនៃការផ្លាស់ប្តូរ។ ដោយសារថ្លៃដើមនៃប្រភពថាមពលកកើតឡើងវិញនៅតែ បន្តធ្លាក់ចុះ អ្នកស្រាវជ្រាវបានអះអាងថា តាមពិតវាអាចមានតម្លៃថ្លៃជាងមុន ដើម្បីបន្តប្រើប្រាស់ឥន្ធនៈហ្វូស៊ីល។
Sonia Aggarwal របស់ក្រុមហ៊ុនច្នៃប្រឌិតថាមពល បានបម្រើការនៅគណៈកម្មាធិការត្រួតពិនិត្យបច្ចេកទេសសម្រាប់ ការសិក្សាបានFast Companyថា វាពិតជាគួរឲ្យរំភើបណាស់នេះសម្រាប់ពេលវេលា ដែលបានទៅដល់ប្រទេសនេះ ហើយការចំណាយបាន ផ្លាស់ប្តូរយ៉ាងច្រើនដូច្នេះ។
ថ្លៃដើមនៃបច្ចេកវិទ្យា ថាមពលពន្លឺព្រះអាទិត្យបានធ្លាក់ចុះ ៨២ភាគរយចាប់តាំងពីឆ្នាំ ២០១០ ខណៈ តម្លៃថាមពលខ្យល់ បានធ្លាក់ចុះ ៣៩ភាគរយក្នុងរយៈពេលដូចគ្នា៕ ដោយ៖លី ភីលីព


